• ខ្លាំងមែន! ក្រុមបាល់ទាត់ បងប្អូនអ្នកលឿង រំពឹងបានកៅអី Top5 ក្នុងវគ្គជម្រុះនៃព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលតាកែវ

    ខេត្តតាកែវ៖ ក្រុមបាល់ទាត់បងប្អូនអ្នកលឿងនៅក្នុងជំនួបបើកឆាក នៃព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលតាកែវ ដែលជាមណ្ឌលទី៧ ជាមណ្ឌលជម្រុះខេត្តចុងក្រោយព្រឹកមិញនេះ បានប្រកួតយកឈ្នះក្រុមម្ចាស់ផ្ទះតាកែវ FC យ៉ាងតានតឹងក្នុងលទ្ធផល២ទល់និង៣នៃជំនួបបើកឆាក។

    លោក ប៊ុន វិបុល ប្រធានក្រុមបាល់ទាត់បងប្អូនអ្នកលឿង បានរៀបរាប់ពីស្ថានភាពតានតឹងក្នុងជំនួបដំបូងដែលក្រុមខ្លួនបានប្រកួតយកឈ្នះក្រុមបាល់ទាត់ម្ចាស់ផ្ទះតាកែវ FC នាព្រឹកមិញនេះថា ទម្រាំក្រុមរបស់ខ្លួនយកឈ្នះ បានឡើងទៅជួបក្រុមអគ្គស្នងការដ្ឋាននគរបាលខេត្ត A ក្នុងជំនួបទី២នៃវគ្គជម្រុះបន្តទៀត ក្រុមបងប្អូនអ្នកលឿងសឹងនឹងបាត់បង់ឱកាសឡើងទៅកាន់វគ្គជម្រោះបន្តទៀតទៅហើយ ដោយសាតែក្រុមម្ចាស់ផ្ទះតាកែវ FC ជាក្រុមមួយដែលខ្លាំងនឹងមានអ្នកគាំទ្រច្រើនផ្តល់កម្លាំងចិត្តលេងកាន់តែល្អធ្វើឲ្យក្រុមយើងពិបាករកគ្រាប់បាល់ជ័យជំនះ ប៉ុន្តែដោយសាតែការខិតខំនឹងលេងដោយសហការគ្នាល្អនៅក្នុងក្រុមនៅម៉ោងបន្ថែមកាត់សេចក្តីយើងរកបាន១គ្រប់ទទួលបានជ័យជំនះ។ លោក សង្ឈឹមជឿជាក់ថា អាចបន្តឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលខេត្ត A ទៀតឈានទៅដណ្តើមបានកៅអី៥ក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

    ក្នុងនាម លោក តំណាងក្រុមបាល់ទាត់បងប្អូនអ្នកលឿង សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលបានរៀបព្រឹត្តិការណ៍ Tiger Street Football 2020 ផ្តល់ឱកាសឲ្យកីឡាករយើងបានបញ្ចេញនៅសមត្ថភាពដែលខ្លួនមាន ពិសេសធ្វើឲ្យកីឡាករងាកមកលេងកីឡាកាន់តែច្រើន។ សម្រាប់ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលតាកែវ ដែលជាមណ្ឌលទី៧ មាន៤៨ក្រុមចូលរួមប្រកួត សម្រាំងយកតែ៥ក្រុមប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ