• កាន់តែទាក់ទាញ សម្រាប់ Tiger Street Football 2020 មណ្ឌលតាកែវ ព្រោះមានក្រុមចូលរួមប្រជែង ច្រើនជាងឆ្នាំមុនៗ

    ខេត្តតាកែវ៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលទី៧នៃការប្រកួតជម្រុះចុងក្រោយនៃមណ្ឌលតាមបណ្តាលខេត្តនៅក្នុងឆ្នាំ២០២០នេះ គឺទាក់ទាញបានក្រុមចូលរួមប្រកួតប្រជែងរហូតដល់ទៅ៤៨ក្រុម កើនឡើងជាងឆ្នាំ២០១៩ចំនួន១៦ក្រុម ខណៈពេលវេលាប្រកួតក៏ត្រូវបន្ថែមរហូតដល់ទៅ២ថ្ងៃ។

    នេះបើយោងតាមការបញ្ជាក់ពី លោក ទុយ វិច្ឆិកា ប្រធានគណៈកម្មាការបច្ចេកទេសនៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 នាឱកាសប្រជុំបច្ចេកទេស និងចាប់គូសម្រាប់ការប្រកួតថ្ងៃស្អែកនៅសណ្ឋាគារ 7 day In ក្រុងតាកែវខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

    ប្រធានបច្ចេកទេសរូបនេះ បញ្ជាក់ទៀតថា សម្រាប់មណ្ឌលតាកែវនេះ មានខេត្តចូលរួមចំនួន៣ គឺខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តតាកែវម្ចាស់ផ្ទះ ដោយដំណើរការប្រកួតប្រជែងរយៈពេល២ថ្ងៃ ដើម្បីចម្រាញ់យកក្រុមខ្លាំងចំនួន៥ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញជាមួយមណ្ឌលផ្សេងៗដែលធ្វើការប្រកួតចម្រាញ់កន្លងមក។ លោកថា ៥ក្រុមដែលទទួលបានកៅអីទៅរាជធានីភ្នំពេញប្រចាំមណ្ឌលតាកែវដែលជាមណ្ឌលជម្រុះតាមខេត្តចុងក្រោយនេះ គឺក្រុមដែលឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៤ក្រុមជាប់ជាស្ថាពរ ដោយឡែកមួយក្រុមទៀត នឹងធ្វើការចាប់ឆ្នោតជ្រើសរើសយក១ក្រុមពីក្រុមដែលចាញ់ក្នុងវគ្គ៨ក្រុមចុងក្រោយ។

    តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football បង្កើតឡើងដើម្បីផ្តល់ឱកាសដល់កីឡាករកម្ពុជាទូទាំងប្រទេស ដែលនិយមនឹងស្រលាញ់គាំទ្របាល់ទាត់ឲ្យពួកគេមានឱកាសបញ្ចេញសមត្ថភាពនៅលើទីលានបាល់ទាត់ ដើម្បីឈានទៅសម្រេចក្តីស្រមៃក្លាយជាកីឡាករបាល់ទាត់ល្បីប្រចាំប្រទេសកម្ពុជា។ ព្រឹត្តិការណ៍បាល់ទាត់ដ៍អស្ចារ្យដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Tiger (CBL) មិនត្រឹមតែផ្តល់ឱកាសជូនកីឡាករកម្ពុជាក្នុងការសម្រេចបំណងក្លាយជាកីឡាករបាល់ទាត់នោះទេ ពោលវាជាព្រឹត្តិការណ៍មួយដែលបានចូលរួមជម្រុញដល់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាស្របតាមចក្ខុវិស័យ និងការអភិវឌ្ឍរបស់សហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីវិស័យបាល់ទាត់នៅកម្ពុជារីកចំរើនដូចបណ្តាលប្រទេសនៅលើពិភពលោក។

    សូមបញ្ជាក់ថា Tiger Street Football 2020 មណ្ឌលតាកែវ គឺជាមណ្ឌលទី៧ហើយ ក៏ជាមណ្ឌលចុងក្រោយនៃការប្រកួតជ្រើសរើសមណ្ឌលតាមបណ្តាលខេត្ត ចំពោះមណ្ឌលទី៧នេះ គឺសម្រាំងជ្រើសរើសយក៥ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។ ក្រុមជើងឯកប្រចាំមណ្ឌលទទួលបានថវិកា១៥០០ដុល្លារ ក្រុមជាប់ជាជើងឯករងទទួលបានថវិកា១០០០ដុល្លារ ក្រុមចំណាត់លេខ៣ទទួលបានថវិកា៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ទទួលបានថវិកា២០០ដុល្លារ៕

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ