• ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បញ្ចុះតំលៃ៥០% សម្រាប់ជើងហោះហើរទាំងអស់នៅអាស៊ី

    (ភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០) ក្រុមហ៊ុនអាកាសចរណ៍សម័យទំនើប Vietjet បានប្រកាសការបញ្ចុះ តំលៃពិសេសរបស់ខ្លួន ដោយផ្ដល់ជូនការបញ្ចុះតម្លៃ ៥០% លើសំបុត្រធ្វើដំណើរទាំងអស់ (*) ដែលបានកក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០ ។

    ប្រម៉ូសិនពិសេសនេះ នឹងផ្ដល់ឱកាសសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើម្បីធ្វើដំណើរទៅគោលដៅទេសចរថ្មី ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងទទួលបានបទពិសោធន៍ជាមួយការហោះហើរដែលប៉ះពាល់ដល់បរិស្ថានតិចបំផុតជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet ។

    សំបុត្របញ្ចុះតម្លៃអាចកក់បានដោយប្រើប្រាស់លេខកូដ “BOOKNOW50” ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់ជើងហោះហើរក្នុងស្រុកទាំងអស់ក្នុងប្រទេសវៀតណាម និងប្រទេសថៃ ក៏ដូចជាបណ្តាញជើងហោះហើរអន្តរជាតិទាំងអស់ដែលតភ្ជាប់ពីប្រទេសវៀតណាម ឫ ប្រទេសថៃ ជាមួយនឹងទិសដៅផ្សេងៗ នៅជុំវិញទ្វីបអាស៊ីដូចជា កម្ពុជា ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី តៃវ៉ាន់ សឹង្ហបូរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ៕ល។ សំបុត្រប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការធ្វើដំណើរចន្លោះ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ (**) ។

    ការកក់សំបុត្របញ្ចុះតម្លៃអាចធ្វើបានតាមរយៈបណ្តាញទាំងអស់នៅគេហទំព័រ www.vietjetair.com appក្នុងទូរស័ព្ទ “ Vietjet Air” ឫហ្វេសប៊ុក www.facebook.com/vietjetcambodia (គ្រាន់តែចុចលើផ្ទាំង“កក់”) ។

    អ្នកដំណើរក៏អាចកក់សំបុត្រតាមរយៈប្រព័ន្ធ hotline +៨៤១ ៩០០១ ៨៨៦ ឫជាមួយភ្នាក់ងារផ្លូវការ និងការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុន Vietjet។ ការទូទាត់អាចធ្វើបានយ៉ាងងាយស្រួល តាមរយៈកាត Visa, MasterCard, AMEX, JCB, KCP និង UnionPay។

    ជាមួយនឹងការបញ្ចុះតំលៃពិសេស ៥០% ក្រុមហ៊ុន Vietjet សូមស្វាគមន៍ដល់អ្នកដំណើរទាំងអស់ ឲ្យចូលរួមក្នុងកម្មវិធី “ ការពារភពផែនដីរបស់យើង – ហោះហើរជាមួយ Vietjet” ចាប់ផ្តើមការធ្វើដំណើរថ្មី ដើម្បីស្វែងរកទិសដៅថ្មីៗ ស្របពេលដែលជំរុញឱ្យប្រជាជននៅជុំវិញពិភពលោកចូលរួមទាំងគ្នា ដើម្បីការពារភពផែនដី។

    លោក ង្វៀង ថាញ់ស៊ុន (Nguyen Thanh Son) អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet បានមានប្រសាសន៍ថា៖ «ការពង្រីកជើងហោះហើរអន្តរជាតិបន្ថែមទៀតរបស់ក្រុមហ៊ុន Vietjet បានតភ្ជាប់ទិសដៅធ្វើដំណើរថ្មីៗគួរឱ្យទាក់ទាញ និងមានសុវត្ថិភាពជាមួយវប្បធម៌ប្លែកៗ និងស្រស់ស្អាតដូចជា ខេត្តសៀមរាបនៅ កម្ពុជា ទីក្រុងតូក្យូ (Tokyo) ទីក្រុងអូសាកា (Osaka) ទីក្រុងណាហ្គូយ៉ា (Nagoya) និងទីក្រុងហ្វូគូកា (Fukuoka ) នៅប្រទេសជប៉ុន ទីក្រុងបាលី (Bali) នៅប្រទេសឥណ្ឌូនេស៊ី និងជាពិសេសនៅទីក្រុងញូវដេលី (New Delhi) និងទីក្រុងមុមបៃ(Mumbai) ដែលជាមជ្ឈមណ្ឌលដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា ទៅនឹងទិសដៅដ៏គួរឱ្យភ្ញាក់ផ្អើលនៅប្រទេសវៀតណាម ដូចជា ហាណូយ (Hanoi) ហូជីមិញ (Ho Chi Minh ) ដាណាង (Da Nang) និង ណាងត្រាង (Nha Trang )។ ដោយមានយន្ដហោះទំនើបៗដែលសន្សំសំចៃប្រេងឥន្ធនៈ ជើងហោះហើរដែលប៉ះពាល់បរិស្ថានតិចបំផុតទាំងនេះរបស់ក្រុមហ៊ុន Vietjet នឹងនាំមកនូវបទពិសោធន៍ហោះហើរថ្មីៗ និងរំជួលចិត្តដល់អ្នកដំណើរ និងភ្ញៀវ ដែលនឹងហោះហើរនៅកម្ពស់ ១០ ០០០ ម៉ែត្រ។»

    ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍គ្រប់រូប ក្រុមហ៊ុនអាកាសចរណ៍ Vietjet
    ផ្តល់ឱកាសហោះហើរសម្រាប់អតិថិជនរាប់លាននាក់នៅទូទាំងពិភពលោក លើកកម្ពស់បដិវត្តអាកាសចរណ៍ ក៏ដូចជារួមចំណែកដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមនៅទិសដៅជាច្រើនដែលក្រុមហ៊ុន Vietjet ធ្វើប្រតិបត្តិការហោះហើរទៅ។ ក្រុមហ៊ុនអាកាសចរណ៍របស់យើងក៏ខិតខំផងដែរក្នុងការនាំមកនូវគុណតម្លៃល្អបំផុតដល់ សហគមន៍សម្រាប់ថ្ងៃនេះ និងទៅពេលអនាគត។

    (*) មិនរាប់បញ្ចូលពន្ធ និងថ្លៃឈ្នួល
    (**) មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ

    ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

    ប្រទេសកម្ពុជា
    លោក Julian Rake (អង់គ្លេស)
    អ៊ីមែល: [email protected]
    cell: +855 93 324283

    លោក អ៊ិន សុផេង (ខ្មែរ)
    អ៊ីមែល: [email protected]
    cell: +855 87 222 817

    ប្រទេសវៀតណាម
    Ms. Kieu Duong (Amy)
    អ៊ីមែល: [email protected]
    ក្រឡា៖ +៨៤ ៩៣២ ៧៧៥ ០៦៦

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ