• ក្រសួងសុខាភិបាលថៃ ស្នើសុំពលរដ្ឋផ្អាកទៅលេងជប៉ុន និងសិង្ហបុរីសិន

    សេចក្តីណែនាំថ្មីរបស់ក្រសួងសុខាភិបាលថៃ សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងសិង្ហបុរី ដែលកំពុងធ្វើឲ្យមានការព្រួយបារម្ភ ក្នុងចំណោមភ្ញៀវទេសចរថៃ ដែលភាគច្រើនពួកគេកំពុងស្នើសុំក្រុមហ៊ុនទេសចរណ៍ ដូរសំបុត្រយកលុយរបស់ពួកគេវិញ។

    កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រសួងក្រសួងសុខាភិបាលថៃ បានណែនាំពលរដ្ឋខ្លួនឲ្យពន្យាពេលធ្វើដំណើរទៅប្រទេសជប៉ុន និងសិង្ហបុរី ខណៈពេលដែលប្រទេសទាំងពីរកំពុងកើនឡើងនូវករណីឆ្លងវីរុសកូរ៉ូណា (COVID-19) ។

    លោក Sopon Iamsirithaworn ប្រធានផ្នែកប្រយុទ្ធនឹងជំងឺឆ្លង នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ បានមានប្រសាសន៍ថា អ្នកដែលមិនអាចជៀសវាងពីការធ្វើដំណើរទៅប្រទេសទាំងពីរ គួរតែចាត់វិធានការដើម្បីការពារខ្លួន និងត្រៀមទទួលការពិនិត្យរកវីរុស នៅពេលពួកគេវិលត្រឡប់មកវិញប្រទេសថៃវិញ ដែលជាការអនុវត្តន៍តាមស្តង់ដារ។

    គួរឲ្យដឹងផងដែរថា អាជ្ញាធរសុខាភិបាលថៃ បានបន្ថែមការត្រួតពិនិត្យរកមើលវីរុសកូរ៉ូណាលើភ្ញៀវទេសចរ ដែលមកពីប្រទេសជប៉ុន និងសិង្ហបុរី បន្ទាប់ពីប្រទេសទាំងនោះបានរាយការណ៍ពីករណីឆ្លងក្នុងតំបន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ