• Google ​សម្រេចបិទ​ចោល​សេវាកម្ម Free Wi-Fi ទូទាំង​ពិភពលោក ដោយសារអត់ចំណេញលុយ

    កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ក្រុមហ៊ុន Google បាន​ប្រកាស​ថា​នឹង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​សេវាកម្ម​ផ្តល់​ជូន​អ៊ីនធឺណិត Wi-Fi ឥត​គិត​ថ្លៃ ឲ្យ​ឈ្មោះ “Google Station” ដែល​មាន​ច្រើន​ជាង ៤០០ ទីតាំង​នៅ​ឥណ្ឌា​និង​ជាង ៥ ពាន់​ទីតាំង​ផ្សេង​ទៀត​នៅ​ទូទាំង​សកលលោក។

    Google Station ជា​មុខងារ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ឥត​គិត​ថ្លៃ​នៅ​ស្ថានីយ​រថភ្លើង ឬ​ទីតាំង​ដទៃ​ទៀត​ដោយ​មិន​ចាំ​បាច់​បើក​អ៊ីនធឺណិត 3G ឬ 4G។ សេវាកម្ម​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​ចាប់​តាំង​ពី​ឆ្នាំ ២០១៥ ហើយ​កន្លង​មក​ក៏​បាន​បន្ត​ពង្រីក​ចូល​ដល់​ប្រទេស​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និង​ហ្វីលីពីន​ជា​ដើម។

    ស្រប​ពេល​ដែល Google ព្យាយាម​ស្វែងរក​វិធី​កើប​ចំណូល​ពី​វា ដែល​ចង់​ឲ្យ​មាន​ការ​លោត​ផ្ទាំង​ពាណិជ្ជកម្ម​ពេល​អ្នក​ប្រើប្រាស់​ភ្ជាប់​ទៅ​កាន់ Wi-Fi ឥត​គិត​ថ្លៃ​នោះ​ក្តី តែ​មិន​បាន​ផ្លែផ្កា​ដូច​អ្វី​ដែល​ក្រុមហ៊ុន​គ្រោង​ទុក​នោះ​ទេ។

    ដោយ​សារ​កត្តា​អាជីវកម្ម​នៃ​ការ​ប្រកួតប្រជែង​និង​ភាព​រឹងមាំ​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ប្រទេស​នីមួយៗ​កំពុង​មាន​កំណើន ជាមួយ​នឹង​តម្លៃ​កាន់​តែ​ទាប​ថែម​ទៀត​លើ​ការ​ទិញ​កញ្ចប់​អ៊ីនធឺណិត​មក​ប្រើប្រាស់ បែប​នេះ​កម្រ​នឹង​មាន​មនុស្ស​ទៅ​ឈរ​ប្រើប្រាស់ Wi-Fi ឥត​គិត​ថ្លៃ​នោះ​ខ្លាំង​ណាស់។

    បរាជ័យ​នេះ​ហើយ​ដែល​ញាំង​ឲ្យ​ក្រុមហ៊ុន​សម្រេច​បញ្ចប់​សេវាកម្ម​របស់​ខ្លួន​ត្រឹម​ឆ្នាំ ២០២០ ប៉ុន្តែ​នឹង​នៅ​តែ​បន្ត​ជាមួយ​ដៃ​គូ​សហការ​សោត​យ៉ាង​ដូច​ជា​ស្ថានីយ​របស់​ឥណ្ឌា RailTel ដែល​បន្ត​ដាក់​ឲ្យ​ប្រើ​អ៊ីនធឺណិត​ឥត​គិត​ថ្លៃ​នេះ​ដដែល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ