• អាជ្ញាធរជាតិអប្សារា អំពាវអំនាវពលរដ្ឋ​កុំឲ្យ​ចាញ់បោកជន ដែលយកដីតំបន់អប្សារាមកពុះដីឡូតិ៍លក់

    ខេត្តសៀមរាប៖ ក្នុង​ឱកាស​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​មើល​ទីតាំង​ដី​ឡូតិ៍​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​រុន ឃុំ​អំពិល ស្រុក​ប្រាសាទ​បាគង កាលពីថ្ងៃម្សិលមិញ មន្រ្តីជាន់ខ្ពស់​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជន​ខិលខូច​ដែល​យក​ដី​តំបន់អប្សរា​ទៅ​ពុះ​ជា​ដីឡូតិ៍​លក់។

    លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិអប្សរាបាន​លើក​ឡើងថា តំបន់នេះគឺជាដីក្នុងការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែល​មិនឲ្យ​ជនណាម្នាក់មកធ្វេីអាជីវកម្ម ឬលក់ដូរដី​តំបន់នេះទេ ព្រោះជាតំបន់អភិរក្ស​ក្បែរឧទ្យានអង្គរម្យ៉ាងតំបន់នេះ គឺជាតំបន់២ គឺជាសូន្យដែនដីការពារដោយមន្ត្រីអាជ្ញាធរជាតិអប្សរា។

    លោកថា ជុំវិញករណីនេះ លោកធ្លាប់ផ្តល់ព័ត៍មានជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានហេីយ ពី​ការហាមលក់ដីនឹងចុះហត្ថលេខា វ៉ៃត្រាលេីខិលិតលក់ដីក្នុងតំបន់ឧទ្យានដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ