• ភ្ញៀវទេសចរដែលចេញពីនាវា Westerdam សន្យាថានឹងមកលេងអង្គរនៅពេលក្រោយទៀត

    រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​កម្ពុជា លោក ថោង ខុន បាន​ឲ្យ​ដឹងថា ក្នុង​ឱកាស​ដែល​លោក​ដឹកនាំប្រតិភូក្រសួងចេញទៅសួរសុខទុក្ខភ្ញៀវទេសចរជាច្រើន ដែលកំពុងស្នាក់នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោយពីពួកគេចុះពីនាវា Westerdam នៅខេត្តព្រះសីហនុ កាលពី​ម្សិលមិញ «ភ្ញៀវទាំងអស់បានសន្យាថា នឹងរាយការណ៍ជូនរដ្ឋាភិបាល និងមិត្តរបស់ពួកគាត់អំពីកម្ពុជាដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា ហើយសន្យាថា នឹងនាំមិត្តភក្តិមកលេងកម្ពុជា និងទស្សនាប្រាសាទអង្គរវត្តនៅពេលក្រោយទៀត»។

    គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី១៧ កុម្ភៈ ម្សិលមិញ លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បាន​ដឹកនាំ​ក្រុម​មន្រ្តីចុះ​ទៅ​សួរ​សុខទុក្ខ​អ្នក​ទេសចរ​ទាំងនោះ ដោយបានបង្ហាញនូវភាពស្និទ្ធស្នាលចំពោះពួកគេ និង​បាន​ជូនពរឲ្យ​ការស្នាក់របស់ភ្ញៀវទាំងនោះប្រកបដោយរីករាយ។

    ជាមួយ​គ្នា​នេះ លោក​ក៏​បានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់របស់កម្ពុជា ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចដ៏ល្អរបស់សណ្ឋាគារ ដែល​ធ្វើ​ឲ្យ​ភ្ញៀវទាំងអស់សុទ្ធមានការពេញចិត្តយ៉ាងខ្លាំង និងគោរពអរគុណចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះពួកគេតាំងពីនៅលើនាវារហូតដល់កន្លែងស្នាក់នៅក្នុងរាជធានីភ្នំពេញ។

    សូមបញ្ជាក់ថា ភ្ញៀវទេសចរបរទេស និងក្រុមនាវិកដែលចេញពីនាវា Westerdam និង​កំពុងស្នាក់នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញមានចំនួន ៥៩៨នាក់ ដែលនឹងធ្វើដំណើរនិវត្តន៍ទៅកាន់ប្រទេសរៀងខ្លួនជាបន្តបន្ទាប់ចាប់ពីយប់ថ្ងៃអង្គារនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ