• សម្តេច ប្រាប់ថា ទាល់តែថ្ងៃទី៣១ ខែកុម្ភៈ ទើបខ្មែរឆ្លងវីរុសកូរ៉ូណាថ្មី!

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រដល់ និស្សិត គរុនិស្សិត និងគរុសិស្ស បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបចំនួន ១,៩៧៧នាក់ មាននារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

    នៅក្នុងឱកាសនោះផងដែរ ទាក់ទងនឹងជម្ងឺកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សម្តេចតេជោ បានបញ្ជាក់ក្នុងន័យលេងសើចថា “ស្រុកខ្មែរអត់ទាន់កើតមានជំងឺ (កូរ៉ូណា) មួយទេ ប្រហែលដល់ថ្ងៃទី៣១ ខែកុម្ភៈ ទើបមានជំងឺនឹងកើតឡើង”។ សម្តេចបាន បន្ថែមទៀតថា “បើអត់មានថ្ងៃ៣១ វាអត់ហើយ វាចប់ហើយ”។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា កម្ពុជានឹងទទួលខុសត្រូវចំពោះភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលបានចុះពីវាទេសចរ MS Westerdam ដែលពេលនេះ អ្នកខ្លះកំពុងស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ ដែលក្រសួងសុខាភិបាលកម្ពុជា និងសាលារាជធានីភ្នំពេញកំពុងតាមដាន និងយកចិត្តទុកដាក់ពួកគាត់។

    ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែប្រកាសប្រកាន់ជំហរថា នៅតែមិនខ្លាចជំងឺនេះនោះទេ សំខាន់គឺយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង និងការពារនឹងជម្ងឺនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ