• អ្នកលក់ Online ប្រយ័ត្ន! ករណីឆបោកថ្មី ទិញរបស់គេតាម Online ហើយផ្ញើលុយចូលកុងធនាគារអ្នកលក់ពិតមែន ប៉ុន្តែអ្នកទិញខូចបានខលទៅធនាគារឲ្យ Block លុយនោះ ក្រោមលក្ខខណ្ឌវេរលុយច្រឡំគណនី(មានវីដេអូ)

    កាលពីពេលថ្មីៗមានករណ៏ឆបោកថ្មីមួយបានកើតឡើងលើអ្នកលក់ Online ម្នាក់ ដែលពីដំបូងគឺមានបុរសម្នាក់បានធ្វើ Chat មកទិញ Sabay Coin ក្នងតម្លៃ ១ ៥០០ដុល្លារ ពីគណនីហ្វេសប៊ុកឈ្មោះ 6666Zone Buy and Sell HERO។ ក្រោយពីនិយាយពីការទិញដូររួច អ្នកទិញក៏សុំផ្ញើរួចតាមករណី ABA ហើយបុរសអ្នកទិញបានផ្ញើលុយតាមធនាគារ ABA ទៅកុងអ្នកលក់ លុយបានចូលពិតមែន។ តែអ្នកទិញខិលខូច បានខលទៅធនាគារ ABA ឲ្យ Block ទឹកប្រាក់នេះ ក្នុងលក្ខខណ្ឌថា គាត់វេរច្រឡំគណនី។

    ក្រោយពីកើតហេតុបែបនេះរួចគណនីហ្វេសប៊ុកឈ្មោះ 6666Zone Buy and Sell HERO ក៏បានបង្ហោះផ្សាយលើបណ្ដាញសង្គមថា៖ ករណីឆបោកថ្មីតាម ABA មិនដែលធ្លាប់មានពីមុនមក ជួយចែករំលែកផងអោយអ្នកលក់ដូរដូចគ្នាប្រុងប្រយត្ន័ទាំងអស់គ្នា ព្រោះបើយើងមិនមានភស្តុតាងគ្រប់គ្រាន់អោយក្រុមហ៊ុន ABA ទេយើងនឹងចាញ់ក្ដីហើយបាត់បងលុយនោះ។ ព្រោះគេ Block Account ឫ Disactive Account របស់គេបាត់ហើយយើងមិនអាចចូលទៅមើលឆាតដែលធ្លាប់ឆាតជាមួយគេនោះទេ តែសំណាងល្អ ក្នុង IPAD ខ្ញុំនៅជាប់ឆាតទើបខ្ញុំអាចចូលថតភស្តុតាងនេះបាន ហើយអោយបងៗទាំងអស់គ្នាប្រុងប្រយត្ន័។

    ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ