• ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពិនិត្យសុខភាពអ្នកដំណើរលើនាវា Westerdam ទាំងអស់នៅភ្នំពេញ និងនៅក្រុងព្រះសីហនុ បន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី បញ្ជាក់ពីការរកឃើញមេរោគ COVID-19 លើអ្នកទេសចរស្រីម្នាក់អាយុ ៨៣ឆ្នាំ

    នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការពង្រឹងការតាមដាន និងវិធានការឆ្លើយតបទៅនឹងករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី នៅកម្ពុជា។ ក្រសួងសុខាភិបាលកម្ពុជា ទទួលបានព័ត៌មាន ពីក្រសួងសុខាភិបាលម៉ាឡេស៊ី ថាមានករណីវីរុសកូរ៉ូណាថ្មី (COVID-19) ត្រូវបានរកឃើញលើអ្នកទេសចរម្នាក់ជានជាតិអាមេរិចកាំង អាយុ៨៣ឆ្នាំ ដែលបានធ្វើដំណើរតាមនាវា វេស្ទើដាម នៅថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២០ និងបច្ចុប្បន្នកំពុងស្ថិតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

    បន្ទាប់ពីបានទទួលព័ត៌មាននេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានធ្វើការប្រជុំបន្ទាន់មួយដោយក្រុមការងារបានឯកភាពលើវិធានការណ៍សុខភាពសាធារណៈដូចខាងក្រោម៖

    -ធ្វើការពិនិត្យសុខភាពអ្នកដំណើរលើនាវាខ្នាតធំវេស្ទើដាមទាំងអស់នៅភ្នំពេញ និងនៅក្រុងព្រះសីហនុដើម្បីពិនិត្យរកមើលមេរោគសញ្ញាណាមួយដែលកើតឡើង។

    -រាល់បុគ្គលដែលធ្វើដំណើរលើនាវាវេស្ទើដាម ត្រូវបន្តតាមដានសុខភាពរបស់ខ្លួនឲ្យបានហ្មត់ចត់។ បុគ្គលដែលមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ត្រូវផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរសុខាភិបាលក្នុងស្រុក និងប្រាប់ពីប្រវត្តិធ្វើដំណើរ។

    បន្ថែមលើនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ធ្វើតេស្តដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើអ្នកដំណើរដោយនាវាវេស្ទើដាមដែលនៅសេសសល់កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា៕ សូមអានសេចក្តីប្រកាសព័ត៌មាននៅខាងក្រោម៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ