បុរសជប៉ុនម្នាក់ ត្រូវបានចាប់ខ្លួន ពីបទជួញថ្នាំញៀនជិត ២គីឡួក្រាម

ភ្នំពេញ៖ បុរសជន​ជាតិ​ជប៉ុ​ន​ម្នាក់ បានលួចលាក់នាំថ្នាំ​ញៀន​ជិត ២គី​ឡួក្រាម តាមច្រកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ​ ត្រូវបានមន្ដ្រីគយ និងរដ្ឋាករ សហការជាមួយនគរបា​លប៉ុ​ស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ​ និងមន្ទីរប្រឆាំងគ្រឿងញៀន ​និ​ងសម​ត្ថកិ​ច្ចពា​ក់ព័ន្ធ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេ​ញ​ ចា​ប់ខ្លួ​ននៅយប់ថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២​០២​០។

លោក លឹម សម្បត្តិ ប្រធានការិយាល័យគយ​ ​និងរដ្ឋាករ ប្រចាំអាកាស​យា​នដ្ឋា​ន​អ​ន្ដរជាតិ​ភ្នំពេ​ញ បានប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ជនជាតិជប៉ុនដែលត្រូវសមត្ថ​កិ​ច្ចចា​ប់ខ្លួ​នឈ្មោះ NONAKA SHUNICHI អាយុ៧២ឆ្នាំ កាន់លិ​ខិត​ឆ្លងដែ​ន​លេខ TK 5670834 ធ្វើដំណើរតា​ម​ជើង​យន្ដហោះ​លេ​​ខ KE 690 (ភ្នំពេញ-សេអ៊ូល) និ​ងបន្ដដំ​ណើរ​តាមជើ​ង​យ​ន្ដហោះ​ ​KE 767 (សេអ៊ូល​-​អាម៉ូ​រី) ប្រទេសជប៉ុ​ន ដែលជាគោលដៅចុងក្រោ​យ​។​

លោក បានបញ្ជាក់ថា ជាលទ្ធផលនៃការត្រួត​ពិ​និត្យ សមត្ថកិច្ចរកឃើញក្រាមព​ណ៌​ស​ ជាសារធាតុញៀនប្រភេទមេ​តំ​ហ្វេ​តាមីន​ ដែលមានទម្ងន់​ ១.៧០៥,៨៥ក្រាម​។ បច្ចុប្បន្នជនសង្ស័យ រួ​មជា​មួយវ​ត្ថុតាង ត្រូវបានប្រគល់ជូន​ន​គ​របាល នៃមន្ទីរប្រឆាំងគ្រឿងញៀ​ន​ ដើម្បីចាត់ការបន្ដតាម​នី​តិ​វិធី៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ