• វីរុសកូរ៉ូណា COVID-19 ឆ្លងកើនដល់ ៧០,០០០នាក់ និងស្លាប់ជាង ១,៧០០នាក់

    អាជ្ញាធរសុខាភិបាលខេត្ដហ៊ូប៉ីប្រទេសចិនបាននិយាយថា មានមនុស្ស ១០០នាក់ទៀតហើយ បានស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនដីគោកកើនឡើងដល់ ១,៧៦៥នាក់។ ចំនួនអ្នកឆ្លងនៅក្នុងខេត្តបានកើនឡើងចំនួន ១,៩៣៣នាក់ ក្នុងនោះរាប់បញ្ចូលទាំងអ្នកដែលត្រូវបានតាមដានធ្វើរោគវិនិច្ឆ័យ។ ចំនួននេះបានជំរុញឱ្យចំនួនអ្នកកើតជំងឺនៅដីគោកសរុបដល់ទៅជាង ៧០,០០០នាក់។

    អាជ្ញាធរនៅហ៊ូប៉ីបានចេញសេចក្តីអំពាវនាវមួយ ឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងតាមពេលវេលា ដែលអាចធ្វើទៅបានតាមសកម្មភាពរបស់ប្រជាជននៅតាមលំនៅដ្ឋាន និងភូមិនីមួយៗ។ វាក៏អំពាវនាវឱ្យប្រជាជនទិញអាហារ និងថ្នាំក្នុងបរិមាណច្រើន ដើម្បីត្រៀមទុកសម្រាប់ត្រូវការផងដែរ។ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុស វិធានការនានាត្រូវបានបង្កើននៅទូទាំងប្រទេសចិន ដើម្បីការពារការរីករាលដាលនៃមេរោគនេះ។ ចំណែកឯប្រជាជនទាំងអស់ដែលវិលត្រឡប់ទៅទីក្រុងប៉េកាំងវិញ ពួកគេត្រូវតម្រូវស្នាក់នៅផ្ទះដាច់តែឯងរយៈពេល ២សប្តាហ៍ ដើម្បីតាមដានស្ថានភាពសុខភាពរបស់ពួកគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ