ចិន កំពុងសាកល្បងប្រើរូបមន្ត ថ្នាំបុរាណអាយុកាល ៣,០០០ឆ្នាំ ដើម្បីព្យាបាលវីរុសកូរ៉ូណា COVID-19

មន្រ្តីសុខាភិបាលកំពូលរបស់ចិនបាននិយាយថា ប្រទេសចិនកំពុងចាត់ចែងថ្នាំឱសថបុរាណ ដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ ដើម្បីព្យាបាលលើអ្នកជំងឺដែលរងផលប៉ះពាល់វីរុសកូរ៉ូណា COVID-19 ។ លោក Wang Hesheng ប្រធានគណៈកម្មការសុខភាពឡើងកាន់តំណែងថ្មីនៅខេត្តហ៊ូប៉ី (Hubei) បាននិយាយថា ការព្យាបាលនៅក្នុងមន្ទីរពេទ្យវូហាន (Wuhan) គឺជាការរួមបញ្ចូលគ្នានូវថ្នាំបុរាណចិន ហៅកាត់ថា TCM ជាមួយនឹងថ្នាំពេទ្យរបស់ពួកលោកខាងលិច។ លោកបាននិយាយថា TCM ត្រូវបានអនុវត្តលើជាងពាក់កណ្តាលនៃករណីដែលបានបញ្ជាក់នៅក្នុងខេត្តហ៊ូប៉ីទាំងមូល។

លោក Wang Hesheng បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់យើងបានបង្ហាញលទ្ធផលល្អ»។ លោកបាននិយាយថា អ្នកជំនាញ TCM ត្រូវបានបញ្ជូនទៅហ៊ូប៉ីដើម្បីស្រាវជ្រាវ និងព្យាបាល ព្រោះថារហូតមកទល់ពេលនេះមិនទាន់មានថ្នាំជាក់លាក់ ដើម្បីព្យាបាលវីរុសនៅឡើយទេ។ គួររំលឹកដែរថា គិតត្រឹមថ្ងៃសៅរ៍ វីរុសកូរ៉ូណាបានឆក់យកអាយុជីវិតមនុស្ស ១,៥២៣នាក់ នៅក្នុងប្រទេសចិន និងប៉ះពាល់ដល់មនុស្សប្រមាណ ៦៦,៥០០នាក់ ទៅទូទាំងប្រទេសចិន៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ