• អ្នកនៅវៀតណាម ខំងើបតាំងពីម៉ោង ៤ភ្លឺ មកទិញម៉ាស់ពេទ្យ ប៉ុន្តែនៅតែគ្មានគ្រប់គ្រាន់

    យោងតាមក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថាសហគ្រាសជាង ៨០០ និងនិយោជិកចំនួន ៨,៧០០ នាក់បានរងផលប៉ះពាល់ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា COVID-19។ ក្នុងនោះផងដែររបាយការណ៍ដែលចេញផ្សាយដោយក្រសួងតាមរយៈការស្ទង់មតិនៅក្នុងខេត្ត-ក្រុងចំនួ​ន ៣០ បានបង្ហាញថា សហគ្រាសចំនួន ៣២២ ក្នុងចំណោមសហគាសចំនួន ១៨១,៥៩៧ បានផ្អាកប្រតិបត្តិការ ខណៈដែលសហគ្រាសចំនួន ៥៥៣ បានកាត់បន្ថយឬបង្រួមទំហំផលិតកម្មនិងអាជីវកម្មរបស់ពួកគេ។

    ទន្ទឹមនឹងនេះផងដែរខេត្ត និងក្រុងចំនួន ២២ ក៏បានរាយការណ៍ថាកម្មករចំនួន ៨,៧៧៣ នាក់បានរងផលប៉ះពាល់និង ១,០២៧ នាក់ទៀតគ្មានការងារធ្វើ។ បន្ថែមពីនេះនៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា​ ពលករចិនចំនួន ២៦,៣៨៨ ក្នុងចំណោម ៣៣,៧៧៥ នៅក្នុងតំបន់ចំនួន៦៣ ដែលបានអនុញ្ញាតឲ្យឈប់សម្រាកពីការងារក្នុងឱកាសបុណ្យចូលឆ្នាំចិននមិនបានត្រលប់មកធ្វើការវិញទេដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ យ៉ាងណាមិញអាជីវកម្មភាគច្រើនជាពិសេសសហគ្រាសធំៗ នៅតែមានស្ថេរភាពជាមួយនឹងប្រតិបត្តិការធម្មតា ដោយក្រសួងមិនទាន់បានបញ្ជាក់ពីហានិភ័យនៃកង្វះកម្លាំងពលកម្មនៅឡើយទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ