កាន់តែអស្ចារ្យ សម្រាប់មណ្ឌលកំពត ទើបបើកព្រឹត្តិការណ៍ Tiger Street Football លើកដំបូង តែរំពឹងថាអាចទាក់ទាញបានអ្នកគាំទ្របានច្រើន

កំពត៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលកំពត ដែលជាមណ្ឌលទី៦ គឺជាការប្រកួតលើកដំបូងក្នុងទឹកដីមួយនេះ បន្ទាប់ពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបង្កើតឡើងបានរយៈពេល៨ឆ្នាំ ហើយយើងរំពឹងថា អាចទាក់ទាញបានអ្នកគាំទ្រចូលទស្សនាច្រើនកុះករ។ កាថ្លែងលើកឡើងរបស់តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) ធ្វើឡើងនៅក្នុងសន្និសិទ និងប្រជុំចាប់គូប្រកួត Tiger Street Football 2020 មណ្ឌលកំពត នៅសណ្ឋាគារ កំពតឌីយ៉ាម៉ង់ខេត្តកំពត នារសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០។

លោកថា ៧ឆ្នាំកន្លងមកយើងរៀបចំនៅក្រុងព្រះសីហនុ ប៉ុន្តែឆ្នាំទី៨នេះ យើងផ្លាស់ប្តូរមកខេត្តកំពតវិញម្តងនឹងសង្ឈឹមជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងទាក់ទាញបានអ្នកទស្សនាច្រើនលើសពីមណ្ឌលខេត្តព្រះសីហនុដែលធ្លាប់រៀបចំកន្លងមក។ ដោយមណ្ឌលខេត្តកំពត មានខេត្តជាប់មាត់សមុទ្រចូលរួមចំនួន៤ គឺកំពតម្ចាស់ផ្ទះ ព្រះសីហនុ កោះកុង និងខេត្តកែប សរុបមានក្រុមចូលរួមចំនួន៦០ក្រុម ដោយរយៈពេលប្រកួតចំនួន២ថ្ងៃ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចំរាញ់ជ្រើសរើសយក៦ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ទី១ ខែមិនា ឆ្នាំ២០២០។

ព្រឹត្តិការណ៍បាលទាត់ Tiger Street Football 2020 មណ្ឌលកំពត ដែលជាមណ្ឌលទី៦នេះ ក្រុមចូលរួមប្រកួត៦០ក្រុមជ្រើសរើសយកតែ៦ក្រុមប៉ុណ្ណោះឡើងមកប្រកួតនៅរាជធានីភ្នំពេញ ហើយក្រុមដែលទទួលបានថវិកាលើកទឹកចិត្តគឺមានតែ៤ក្រុមប៉ុណ្ណោះ គឺក្រុមជើងឯកប្រចាំមណ្ឌលទទួលបានថវិកា១៥០០ដុល្លារ ក្រុមជាប់ជាជើងឯករងទទួលបានថវិកា១០០០ដុល្លារ ក្រុមចំណាត់លេខ៣ទទួលបានថវិកា៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ទទួលបានថវិកា២០០ដុល្លារ និង២ក្រុមទៀត គឺក្រុមលេខ៥ និងលេខ៦ឈ្នះបានឱកាសឡើងមកផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញជាមណ្ឌលផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់មណ្ឌលទី៦ខេត្តកំពតនេះ នឹងចូលដល់មណ្ឌលទី៧ គឺមណ្ឌលខេត្តតាកែវ ដែលមានខេត្តចូលរួមចំនួន៣ខេត្ត មានខេត្តតាកែវ ព្រៃវែង និងស្វាយរៀង ប្រកួត នៅថ្ងៃទី២២ និង ថ្ងៃទី២៣ កុម្ភៈ ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ។

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ