• Pele ប្រាប់ពីសុខភាពរបស់ខ្លួនក្រោយកូនប្រុសអះអាងថាលោកស្ទាក់ស្ទើរទៅមន្ទីរពេទ្យ

    វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele បានផ្តល់បទសម្ភាសន៏ជាលើកដំបូងក្រោយពីកូនប្រុសរបស់ខ្លួន បានអះអាងថាគាត់មានការស្ទាក់ស្ទើរក្នុងការចាកចេញពីផ្ទះដើម្បីធ្វើការពិនិត្យសុខភាព។ អធិរាជបាល់ទាត់ដែល ធ្លាប់ជួយប្រេស៊ីលឈ្នះពានបាល់ទាត់ពិភពលោក World Cup ៣សម័យរូបនេះបានបញ្ចាក់យ៉ាងដូច្នេះថាៈ បញ្ហាសុខភាពរបស់ខ្ញុំនាពេលនេះ គឺ ធម្មតាទៅ ហើយសម្រាប់មនុស្សស្ថិតក្នុងវ័យដូចខ្ញុំនេះ។មានពេលខ្លះសុខភាពខ្ញុំធម្មតា ហើយពេលខ្លះវាមិនអំណោយផលនោះទេ។

    គួររំលឹកឡើងថាការឆ្លើយតបនេះគឺបន្ទាប់ពីកូនប្រុសរបស់បុរសមានវ័យ៧៩ឆ្នាំលោក Pele គឺលោក Edinho ធ្លាប់បាននិយាយកាលពីដើមសប្តាហ៏នេះថា: ឪពុករបស់ខ្លួន គឺ ខ្មាស់អៀននិងស្ទាក់ស្ទើរក្នុងការចាកចេញពីផ្ទះ ដោយសារតែបញ្ហាត្រគាករបស់គាត់។

    Pele រកបានកំណត់ត្រាពិភពលោក ១២៨១ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៦៣ប្រកួត អំឡុងអាជីព ២១ ឆ្នាំនិង រកបាន ៧៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៩១ លើកសម្រាប់ប្រេស៊ីល។គាត់បានធ្វើការវះកាត់ក្រពេញប្រូស្តាតក្នុងឆ្នាំ ២០១៥ ហើយគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានជំងឺទឹកនោមកាលពីឆ្នាំមុនផងដែរ។

    មិត្តភក្តិរួមអាជីពរបស់ Pele ដែលធ្លាប់លេងនៅក្លឹង Santos និង New York Cosmos បាន ក៏បាននិយាយថាខែមករា២០៩២០នេះគឺជាពេល មមាញឹកបំផុតរបស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។ ហើយអ្វីដែល ពិសេសបំផុតនោះគឺ Pele កំពុងតែដំណើរកការការងារផលិតសៀវភៅជីវប្រវត្តិអាជីពបាល់ទាត់របស់ខ្លួនដែលបានការជួយឧបត្ថម្ភ និងធ្វើការសហការពីនិពន្ធនាយកជាជនជាតិអង់គ្លេសនោះ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ