• សម្តេច៖ នាវា​ទេ​សចរ​ណ៍ Westerdam អាចបន្តស្នាក់​នៅពី៥ថ្ងៃ ឬរហូតដល់មួយខែទៀ​ត ដោយមិនមានគិតក​ម្រៃសេវាអ្វីទាំ​ង​អស់

    ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាឱ្យអ្នកដំណើរលើនាវា Westerdam មួយចំនួន បន្តដំណើរ ទៅកាន់ប្រទេសគោលដៅ តាមរយៈជើងហោះហើរពីកម្ពុជា និងមួយចំនួនទៀត អាចដើរកម្សាន្តនៅ ខេត្តព្រះសីហនុ ឬខេត្តសៀមរាប ដោយមិនមានគិតកម្រៃសេវាអ្វីទាំងអស់។

    ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈឆ្នាំ២០២០ សម្ដេចអគ្គមហាសេ​នាប​តីតេ​ជោ ហ៊ុន សែន បានទទួលស្វាគមន៍អ្នកដំណើរ​ទេ​សចរ​ណ៍​លើ​នា​វា Westerdam ដែលបានធ្វើដំណើរចេញពីទីក្រុង​ហុ​ងកុង កាលពីដើម​ខែកុម្ភៈ ហើយក្រោយមកប្រទេ​ស​ និងកោះចំនួនប្រាំ​មួ​យ បានបដិសេធការចូលចត​​ ដោយសារភ័យខ្លាច ករណីជំងឺរលាកសួត ​COVID-19។

    ការអញ្ជើញទទួលស្វាគមន៍ នាវាទេសចរណ៍ដ៏ធំមួយនេះ​ ធ្វើឡើងក្នុងគោលបំណងម​នុ​ស្ស​ធម៌ ទឹកចិត្តសណ្តោសប្រណីមិនរើសអើ​ង​ពូ​ជសា​សន៍ ជួយគ្នាក្នុងគ្រាមា​ន​អាសន្ន ជាពិសេសដើម្បីផ្ដល់ក្តី​ស្រ​ឡា​ញ់ ជំនឿទុកចិត្ត ភាពកក់ក្តៅដល់អ្នកធ្វើដំ​ណើ​រលើ​នាវារួ​មមាន​ទាំង​មនុស្ស​ចា​ស់ ស្ត្រី និងកូនក្មេងដែលកំពុងជាប់នៅ​ក្នុ​ង​នាវា​ដ៏ធំនេះកុំឲ្យភ័យតក់ស្លុតអស់​ស​ង្ឃឹ​ម។​

    សូមបញ្ជាក់ជូនថា ដើម្បីធានាសុវ​ត្ថិ​ភាពទាំ​ងអស់គ្នា មន្ត្រីជំនាញរបស់ក្រសួងសុខាភិ​​បាល​កម្ពុជា បានធ្វើការពិនិត្យអាការសុ​ខ​ភាព របស់អ្នកដំណើរទាំងអ​ស់​មុន​ពេលអ​នុញ្ញា​ត​ឲ្យចេញក្រៅនាវា និងបន្តដំណើរ តាមរថយន្ត Bus រួចឡើងយន្តហោះ នៅអាកាសយានដ្ឋាន កេងក​ង​ ទៅ​កាន់ប្រ​ទេសគោ​ល​ដៅ។ ក្រៅពីនេះពួកគេអាចមានជម្រើស​ប​ន្ត​ដើរទ​ស្សន​កិច្ច នៅខេត្តព្រះសី​ហ​នុ ឬខេត្តសៀមរាបបន្ត​ទៀ​តបាន ដោយមានលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក គួច ចំរើន ជាអ្នកសម្របសម្រួលចាត់ចែ​ង​។​

    សម្តេចតេជោ បានបន្ថែម​ទៀ​តថា “នាវានេះអាចបន្តស្នាក់នៅ​ពី​៥​ថ្ងៃ ឬរហូតដល់មួយខែទៀត ដោយមិនមានគិតកម្រៃសេវាអ្វីទាំងអស់”។

    ថ្លែងទៅកាន់ក្រុមអ្នកទេសចរណ៍នាឱកាសនោះ សម្ដេចនា​យ​ករ​ដ្ឋ​ម​ន្ត្រី បានអំពាវនាវដល់បង​​ប្អូន​ប្រជាព​ល​រដ្ឋ​នៅ​ទីនោះកុំ​ឱ្យមាន​ការ​ភ័​យខ្លាច ចំពោះការឆ្លងជំងឺរហូតដ​ល់​តក់​ស្លុត​ភ័យខ្លា​ច​ហួស​ហេ​តុ​ និងសូមចូលរួមក្នុងស​ក​ម្មភាពមនុស្សធម៌ផងដែ​រ​។

    សម្ដេចនាយករដ្ឋមន្ត្រីបានគូស​ប​ញ្ជាក់ផ​ងដែរថា កម្ពុជាមិនមានទ្រព្យសម្បត្តិច្រើន​ដូ​ច​ប្រទេស​ផ្សេ​ង​ទេ ​ប៉ុន្តែកម្ពុជាមានទឹកចិត្ត​​ក្នុងកា​រចូ​លរួ​ម​សា​ម​គ្គី និងសហការប្រកបដោយ​ស្មា​រតី​ទទួល​ខុស​ត្រូ​វខ្ព​ស់ ជាមួយសហគមអន្តរជាតិ​ក្នុ​ង​ការដោះស្រាយបញ្ហាសកល​។

    សម្តេចតេជោ បានថ្លែងថា អរគុណសន្តិភាព ជូនពរក្នុងថ្ងៃ​នៃ​ក្តីស្រ​ឡា​ញ់។ នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ទី​ ​១៤​ កុម្ភៈ ២០២០ ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើដំណើរ​ពី​ភ្នំពេញ​ម​ក​ទទួ​​ល​ស្វា​​គមន៍ និងផ្តល់នូវក្តីស្រឡាញ់អស់ពីបេះ​​​ដូ​​ងដ​ល់បង​ប្អូន​អ្នកទេ​ស​ច​រណ៍​​​ចម្រុះ​ជាតិសា​ស​ន៍​ ជាងពីរ​ពា​ន់​នាក់ ដែលបានធ្វើដំណើរ​​តាម​នា​វាទេ​ស​​ច​រ​ណ៍ MS Westerdam សហរដ្ឋអាមេរិក​​ដែ​លមិ​នត្រូវបានស្វាគន៍ឲ្យចូលចតនៅតាម​ប្រ​ទេស​និង​កោះចំ​នួ​ន​៦រួចមកហើយនោះ​ ​​ប៉ុន្តែនៅថ្ងៃនេះគឺព្រះរាជាណាច​​ក្រ​​​ក​ម្ពុជា បានស្វាគមន៍ទទួលពួក​គេ​ដោយ​​​ក្តីរា​ក់ទា​ក់រីករាយ ​ស្និទ្ធស្នាល កក់ក្តៅ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំ​ផុ​តក្រោ​​​ម​ការ​​សម្រេ​​ច​​ចិ​ត្តដ៏​ត្រឹ​មត្រូវរបស់ សម្តេច​តេ​ជោ​ ហ៊ុន សែន។

    សម្តេចតេជោ បានថ្លែងថា នៅថ្ងៃដ៏ពិសេសនេះ សូមជូនពរដល់​ប​ងប្អូ​នប្រជាពលរដ្ឋទូទាំ​ង​ប្រទេ​ស ជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ