• បងប្រុសម្នាក់មើលឃើញ ៦ចំនុចដែលកម្ពុជាបានចំណេញពីការដែលអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិកចូលចតកម្ពុជា

    នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សដែលមានម្ចាស់ជាជនជាតិហូឡង់កាត់អាមេរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចូលសំចតនៅ កំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេស និងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយ នេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។

    យ៉ាងណាមិញនៅថ្ងៃទី១៣ ដដែល បើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sarath Yoeung បានធ្វើការបង្ហោះដោយមើលឃើញថា៖ «ការអនុញ្ញាតិអោយនាវា Westerdam ចតនៅក្រុងកំពង់សោមគឺកម្ពុជាទទួលបានផលចំណេញ 6 ចំណុច៖

    ១. សារពត៍មានអន្តរជាតិល្បីៗច្រើនជាង ៣០ប៉ុស្ថិ៍និយាយពីកម្ពុជា Free Ads 30+ international Media . Media

    ២. កែប្រែស្ថានភាពការទូតមកវិជ្ជមានសំរាប់ ៣២ប្រទេស Positive Protocol with 32 Countries . Relationship

    ៣. កម្ពុជាត្រូវបានក្លាយជាប្រទេសដែលត្រូវទស្សនាសំរាប់ដាក់បញ្ចូលក្នុងកម្មវិធីទស្សនារបស់កប៉ាល់ Westerdam សំរាប់រយះពេល ២+៣ ឆ្នាំ . A compulsory county to visit in itinerary of Westerdam Cruise . Tourism

    ៤. ជួយលើទឹកចិត្តនិងសង្គ្រោះជីវិត២២៥៧នាក់ lifeguard 2257 persons . Humanity responsibility

    ៥. កាត់បន្ថយស្ថានភាពតានតឹងនិងឈានទៅរកការពិចារណាលើEBA . EBA

    ៦. បើកផ្លូវសេដ្ធកិច្ចចរន្ត . Economic suspect

    ក្នុងនាមពលរដ្ធកម្ពុជាម្នាក់ខ្ញុំសូមគាំទ្រ១០០% លើការសំរេចចិត្តរបស់រាជរដ្ធាភិបាលក្នុងការអនុញ្ញាតិអោយនាវាទេសចរណ៍ Westerdam ចតនៅទឹកដីកម្ពុជា៕»

    ចុះបងប្អូងផ្សេងទៀតយល់យ៉ាងណាដែរ?

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ