• Chelsea ​ចុះ​កុងត្រា​យក Ziyech ក្នុង​តម្លៃ ៤៩​លាន​ដុល្លារ

    ក្រុម​តោខៀវ Chelsea បាន​យល់​ព្រម​ជាមួយ Ajax នឹង​ចុះ​កុងត្រា​តម្លៃ៤៩​លាន​ដុល្លារ​ យក Hakim Ziyech ទៅ​កាន់​ទឹក​ដី​ Stamford Bridge ពេល​រដូវ​កាល​ដោះដូរ​កីឡាករ​បើក​ ក្នុង​ពេល​​ដ៏​ខ្លី​ខាង​មុខ។

    បើ​អ្វី​ៗ​ដូច​បាន​គ្រោង​ទុក​មិន​ប្រែក្រឡាស់ ខ្សែ​​បម្រើ​កណ្ដាល​រូប​នេះ នឹង​ក្លាយ​ជា​កីឡាករ​ទី​មួយ ចុះ​កុងត្រាមុន​គេ​របស់ Chelsea។

    បើតាម​គេហទំព័រ Goal ម្ចាស់​ជើង​ឯក UEFA Champions League មួយសម័យ​កាល ក្រោម​ការ​គ្រប់​គ្រង់​របស់ Frank Lampard បាន​បរាជ័យ​ម្ដង​រួច​មក​ហើយ ក្នុង​ការ​យក Ziyech កាល​ពី​ខែ​មករា ឆ្នាំ​២០២០​កន្លង​ទៅ។ ​

    ក្លឹប Chelsea បាន​ស្គាល់ Ziyech ច្បាស់ ក្រោយ​កីឡាករ​ម៉ូណាកូ បង្ហាញទម្រង់​លេង​ និងទេព្យកោសល្យយ៉ាង​អស្ចារ្យ អំឡុង​ពេល Ajax ស្មើ​ក្រុម​តោខៀវ ៤ ទល់ ៤ នៅ Stamford Bridge កាល​ពី​ពេល​កន្លង​ទៅ។

    ត្រឹមវ័យ​២៦​ឆ្នាំ Ziyech លេង​ឱ្យ​ក្លឹប​ហុឡង់ដ៍​ Ajax ៤រដូវ​កាល​មក​ហើយ និង​បង្ហាញ​ខ្លួន​ ១៥៩ ​ប្រកួត រក​បាន​៤៨​ គ្រាប់ Assist ៨២​ លើក ចាប់​តាំង​ពី​ចាកចេញ​​ពី FC Twente ឆ្នាំ ​២០១៦។ ក្នុង​ League រដូវ​កាល​នេះ រូប​គេ​​រក​បាន​ ១៨​ គ្រាប់ មាន ១២ Assist ក្នុង​ការ​បង្ហាញ​ខ្លួន​ ១៨ ប្រកួត៕ ​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ