• រោងចក្រចិនមួយកន្លែង ដាក់ប្រព័ន្ធសម្អាតមេរោគ ៣៦០ដឺក្រ… ពេលចូលធ្វើការ កម្មករដើរចូលបាញ់មួយ ចេញវិញបាញ់មួយ

    កាលពីថ្ងៃពុធទីភ្នាក់ងារសារព័ត៌មានចិនបានរាយការណ៍ថា ក្រុមហ៊ុនមួយនៅក្រុងឆុងឈីងរបស់ប្រទេស បានដំឡើងប្រព័ន្ធសម្លាប់មេរោគចំនួនពីរ ដើម្បីបាញ់លើខ្លួនកម្មករនៅឯរោងចក្រឧស្សាហកម្មមួយ ជាមួយនឹងថ្នាំសម្លាប់មេរោគ មុនពេលពួកគេចាប់ផ្តើមចូលធ្វើការ។ របាយការណ៍បាននិយាយថា ផ្លូវដើរដូចរូងក្រោមដីត្រូវបានបំពាក់ដោយឧបករណ៍អ៊ីនហ្វ្រារ៉េដ (infrared detector) ដែលនឹងធ្វើឱ្យមានការបាញ់ថ្នាំចេញមក នៅពេលដែលមានមនុស្សដើរចូល ហើយចំណាយពេលតែ ១០ ទៅ ២០វិនាទី ដើម្បីបាញ់ទៅលើខ្លួនមនុស្ស។

    អ្នកគ្រប់គ្រងក្រុមហ៊ុននោះបានប្រាប់សារព័ត៌មានចិនថា សេវាបាញ់ថ្នាំនេះត្រូវបានបំពាក់ដោយថ្នាំសម្លាប់មេរោគ ហើយប្រព័ន្ធនេះមានម៉ូទ័រដែលអាចបាញ់ថ្នាំលើមនុស្សនៅពេលដើរចូល។ លោកក៏បានបន្ថែមទៀតថា សេវាទាំង ២កន្លែង អាចបំពេញសេចក្តីត្រូវការរបស់មនុស្សយ៉ាងតិច ១,០០០នាក់ រៀងរាល់ថ្ងៃ។ យ៉ាងណាមិនវាហាក់ដូចជាការរាលដាលនៃវីរុសកូរ៉ូណា COVID-19 បានចុះថយនៅក្នុងប្រទេសចិន ហើយអ្នកជំនាញរបស់ចិនរំពឹងថា វានឹងស្ងប់ទៅវិញនៅខែមេសា ប៉ុន្តែពួកគេកំពុងបារម្ភការរាលដាលនៅក្រៅប្រទេសចិន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ