• តេស្ត​ 5G ​លើ Galaxy S20 Ultra ឃើញល្បឿនលឿនឡើងញាក់សាច់!

    នៅ​ទីផ្សារ​តំបន់​អឺរ៉ុប​នា​ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Samsung បាន​បំពេញ​តម្រូវការ​អតិថិជន​យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយ​ដាក់​ឲ្យ​គាំទ្រ​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន 5G លើ​សេរ៊ី S ទាំង ៣ ម៉ូឌែល​តែ​ម្ដង។

    យោង​តាម​ការ​តេស្ត​ផ្ទាល់​នឹង​ភ្នែក​របស់​គណនី Twitter មួយ​ឈ្មោះ George Koroneos ដោយ​ប្រើប្រាស់ស្មាតហ្វូន​ធុន​ធ្ងន់ Galaxy S20 Ultra 5G ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន Verizon ​និង​តេស្ត​ផ្ទាល់​ជាមួយ SpeedTest ជា​លទ្ធផល​បាន​បង្ហាញ​ថា Download Speed ​ហក់​ដល់​ 1.77Gbps ឯ​ណោះ។

    នេះ​ត្បិត​មិន​ទាន់​បង្ហាញ​ពី​ល្បឿន Upload Speed ប៉ុន្តែ​បើ​តាម​ការ​ប៉ាន់ប្រមាណ យើង​អាច​ប្រើ​អ៊ីនធឺណិត​ល្បឿន​ប៉ុណ្ណេះ​ទៅ Download ហ្គេម​ធំៗ​ដូច​ជា PUBG Mobile ​ប្រើ​ពេល​ត្រឹម​តែ​ប៉ុន្មាន​នាទី​ស្តួចស្តើង​ប៉ុណ្ណឹងឯង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ