មេឃជួយអូស្ត្រាលីហើយ! ភ្លៀងខ្លាំងមិនធ្លាប់មាន ជួយពន្លត់​ភ្លើងឆេះព្រៃអូស្ត្រាលី

ភ្នាក់ងារ​អគ្គីភ័យ NSW ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ភ្លៀង​បាន​ពន្លត់​ភ្លើង​ឆេះ​ជាង ៣០​កន្លែង​កាល​ពី​ចុង​សប្ដាហ៍។ នេះ​ជា​ដំណឹងល្អ​សម្រាប់​ប្រទេស​អូស្ត្រាលី ដោយ​សារ​តែ​ភ្លើង​ឆេះនៅ​សល់​តែ ១៧​កន្លែង​ទៀត​ប៉ុណ្ណោះ។

យោង​តាម​ភ្នាក់ងារ​អាកាសធាតុ​អូស្ត្រាលី​ឲ្យ​ដឹង​ថា ទឹកភ្លៀង​កម្ពស់ ៣៩១,៦មីលីម៉ែត្រ បាន​ធ្លាក់​ក្នុង​រយៈ​ពេល ៤​ថ្ងៃ​ក្នុង​ទីក្រុង​ស៊ីដនី ដែល​ខ្លាំង​ជាង​ភ្លៀង​ធ្លាក់​ជា​មធ្យម​ក្នុង​ខែ​កុម្ភៈ។ យ៉ាង​ណា​មិញ ផ្ទះ​ប្រមាណ ១០​ម៉ឺន​ខ្នង ត្រូវ​បាន​កាត់​ផ្ដាច់​អគ្គិសនី ហើយ​មន្ត្រី​បាន​ធ្វើ​ការ​ព្រមាន​ពី​ទឹក​ជំនន់​ដែល​អាច​ឆក់​យក​ជីវិត​មនុស្ស។

គួរ​ឲ្យ​ដឹង​ថា តាម​ការ​ប្រកាស​ចុង​ក្រោយ ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​ជាង​គេ​នៅ​ភាគពាយព្យ​ទីក្រុង​ស៊ីដនី​ដែល​បាន​ឆេះ​ចាប់​តាំង​ពី​ខែ​តុលា​ក្នុង​ទំហំ ៥១២ ០០០​ហិចតា ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ពិបាក​ក្នុង​ការ​ពន្លត់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ