ម៉ាភ័យម៉ាភ័យ! សីតុណ្ហភាពនៅអង់តាកទិក ឡើងខ្ពស់បំផុតដល់ ១៨អង្សា ដែលមិនធ្លាប់មានពីមុន

ខណៈ​ពេល​ដែល​ពិភពលោក កំពុង​តែ​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ដែល​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ គ្រប់​គ្នា​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថាទ្វីប​ភាគ​ខាង​ត្បូង​នៃ​ផែនដី​ដែល​ត្រជាក់​បំផុត បាន​កើនឡើង​កម្ដៅ​ខ្ពស់​បំផុត ១៨,៣​អង្សា​មិន​ធ្លាប់​មាន​ពី​មុន​មក។

យោង​តាម​មូលដ្ឋាន​ស្រាវជ្រាវ​អាហ្សង់ទីន Esperanza នៅ​អង់តាទិក​ឲ្យ​ដឹង​ថា សីតុណ្ហភាព​បាន​កើន​ឡើង ០,៨​អង្សា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បើ​ធៀប​នឹង​កំណត់ត្រា​លើក​មុន​ដែល​ឡើង​ដល់ ១៧,៥​អង្សា​កាល​ពី​ខែ​មីនា​ឆ្នាំ ២០១៥។ អង្គការ​ឧតុនិយម​ពិភពលោក​របស់ UN បាន​បញ្ជាក់​ថា ជាធម្មតា សីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមនៅអង់តាក់ទិកមានចន្លោះពី -១០ អង្សាសេនិង -៦០ អង្សាសេ ហើយ​ចន្លោះពី ១០ អង្សាសេនិង -៤០ អង្សាសេក្នុងរដូវក្តៅ។

យ៉ាង​ណាមិញ ឥឡូវ​នេះ​សីតុណ្ហភាព​នៅ​អង់តាទិក បាន​កើនឡើង​កម្ដៅ​ជា​លំដាប់​អស់​រយៈ​ពេល ៥០​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ផ្ទាំង​ទឹកកក​ប្រមាណ ៨៧% បាន​រលាយ​ហើយ​ផ្នែក​ជា​ច្រើន​នៃ​ទឹក​កក​ក៏​ចាប់​ផ្ដើម​ប្រេះ​ផង​ដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ