ទីបំផុត បុរសជនជាតិចិន ដែលជាសះស្បើយពីជំងឺកូរ៉ូណាថ្មី បានចាកចេញពីកម្ពុជា កាលពីយប់ម្សិលមិញនេះហើយ

(ភ្នំពេញ)៖ បន្ទាប់ពីបានជាសះស្បើយ ហើយចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ លោក ចា ជិនហូរ ជនជាតិចិន ដែលជាអតីតអ្នកជំងឺរលាកផ្លូវដង្ហើមកូរ៉ូណាថ្មី បាននាំប្រពន្ធនិងកូនចាកចេញពីប្រទេសកម្ពុជាហើយ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ នេះបេីតាមការបញ្ជាក់របស់សមត្ថកិច្ច។

បុរសជនជាតិចិនរូបនេះ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីការធ្វើតេស្ដ លើកទី៣ ដោយលទ្ធផលបង្ហាញថា លោកមិនមានមេរោគកូរ៉ូណាថ្មី នៅក្នុងខ្លួនទៀតឡើយ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អមដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំខេត្តព្រះសីហនុ, តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងស្ថានទូតចិននៅកម្ពុជា បានអញ្ជើញចុះពិនិត្យផ្ទាល់ពីស្ថានភាពបុរសជនជាតិចិន នៅខេត្តព្រះសីហនុ មុនអនុញ្ញាតឲ្យគាត់ចាកចេញពីមន្ទីរពេទ្យ។

មុនពេលចាកចេញពីកម្ពុជា លោក ចា ជិនហូរ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលបានមើលថែ និងព្យបាលគាត់ យ៉ាងយកចិត្ដទុកដាក់ រហូតជាសះស្បើយទាំងស្រុង និងបានចាកចេញពីម ន្ទីរពេទ្យ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ