• ចំណាយតែជាង ៦ ដុល្លារ អ្នកនឹងអាចកម្សាន្ត ការស្ទូចត្រី អាំងសាច់ លើកោះ ៤ នៅខេត្តកែប

    ពិតជាពិសេសណាស់ រកឯណាបាន ភ្ញៀវទេសចរគ្រាន់តែចំណាយតែជាង ៦ ដុល្លារម្នាក់ បានជិះលម្ហែ ស្ទូចត្រីកន្លែងដែលមានត្រីច្រើន អាំងសាច់ នៅលើកោះដល់ទៅ ៤ នៅក្នុខេត្តកែប មានដូចជា កោះ ពោធិ៍ កោះសេះ កោះទន្សាយ និង កោះម្ទេស យ៉ាងសប្បាយរីករាយ ។

    សេវាកម្មជិះទូកទៅស្ទូចត្រី បាននាំមកជូនតាមរយៈ Fishing Tour ដោយធានាជូនបងប្អូន និង ភ្ញៀវទេសចរ ទៅទីតាំងល្អៗដែលមានត្រីច្រើន និង អាចអាំងសាច់ត្រី ដែលស្ទួចបាន និង ញុំបាយនៅលើទូកតែម្ដង ហើយរឹតតែពិសេសទៀតនោះ បងប្អូនក៏ហែល អាចងូតទឹកមើលផ្កាថ្មជីវៈចម្រុះផ្សេងៗទៀត មើលថ្ងៃលិច និង ទៅកាន់បណ្ដាលកោះផ្សេងៗគ្នា ៣ ទៅតាមពេលវេលាដែលនៅសល់មុនពេលត្រឡប់មកកំពុងផែវិញ ។

    បើភ្ញៀវទេសចរចាប់អារម្មណ៍ អាចស្រាក់លុយគ្នាជួលទូកមួយដែលមានតម្លៃ ៩៥ ដុល្លារ ជិះបានគ្នា ១៥ នាក់ ដែលគិតទៅចំណាយតែជាង ៦ ដុល្លារម្នាក់ប៉ុណ្ណោះ នឹងបានសប្បាយ ជាមួយការស្ទូចត្រី កម្សាន្តតាមកោះ ដែលទីតាំងចេញដំណើរខេត្តកែបកំពង់ផែចាស់ ​។ ប្រសិនបើភ្ញៀវទេសចរចាប់អារម្មណ៍អាចទាក់ទងមកកាន់លេខទូរសព្ទ ០៩៦ ៥៥៥ ៦៨៦/០៧១ ២៧១ ៩៦៣៣ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ