លុយលែងសំខាន់ សុខភាពសំខាន់ជាង! ស្ត្រីម្នាក់នៅហុងកុង ត្រូវចោរប្លន់យកម៉ាស់ ពេលដើរចេញពីហាងទំនិញ

ហុងកុង៖ ខណៈដែលរឿងការពារខ្លួនពីការចម្លងវីរុសកូរ៉ូណាបានក្លាយជាជម្រើសអទិភាពរបស់ក្រុមប្រជាពលរដ្ឋនោះ ម៉ាស់ហាក់មានតម្លៃខ្លាំងណាស់គឺមានតម្លៃរហូតដល់មានករណីចោរប្លន់ម៉ាស់តែមិនប្លន់យកកាបូបលុយទៀតផង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានរៀបរាប់ថា ករណីចោរប្លន់យកម៉ាស់នេះបានកើតឡើងនៅក្នុងក្រុងហុងកុងជាទីដែលកំពុងមានភាពចលាចលដោយការរាតត្បាតនៃវីរុសកូរ៉ូណាផង និងផ្គួបផ្សំជាមួយនឹងភាពចលាចលនៃបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលផង។

ប្រភពខាងលើបានបញ្ជាក់ថា មានស្រ្តីហុងកុងម្នាក់បានចូលទៅក្នុងហាងទំនិញមួយកន្លែងនិងបានទិញម៉ាស់មួយប្រអប់ទុកសម្រាប់ប្រើប្រាស់ ហើយក្រោយពេលគាត់ដើរចេញពីហាងបានបន្តិចស្រាប់តែមានចោរម្នាក់បានទៅប្លន់យកម៉ាស់នោះពីគាត់តែម្តង។ អ្វីដែលគួរឲ្យកត់សំគាល់បំផុតនោះគឺចោរមិនបានប្លន់យកកាបូបដែលមានលុយពេញនោះទេ គឺប្លន់យកតែម៉ាស់មួយប្រអប់ប៉ុណ្ណោះ។ គួរជម្រាបជូនថា គិតមកទល់នឹងពេលថ្មីៗនេះចំនួនអ្នកកើតមានជំងឺរលាកផ្លូវដង្ហើមបង្កដោយមេរោគកូរ៉ូណាបានកើតដល់ ៤០ ១៩៨ ករណីនៅជុំវិញពិភពលោក និងបានសម្លាប់មនុស្សចំនួន ៩០៤ នាក់ ក្នុងនោះហុងកុងមាន ៣៦ ករណីឆ្លង និងស្លាប់ ១ ករណីផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ