• Real Madrid បន្ត​នាំមុខ​កំពូល​តារាង ទោះ​ក្រុមជើងឯក Barcelona ឈ្នះ​ដូចគ្នា​នៅ La Liga

    (ម៉ាឌ្រីដ)៖ Real Madrid នៅតែបន្តនាំមុខកំពូលតារាង La Liga ដាច់ ៣ពិន្ទុដដែលគិតត្រឹម ២៣សប្តាហ៍មកនេះ ក្រោយពេលបំបាក់ម្ចាស់ផ្ទះ Osasuna ៤-១ បើទោះបីជាក្រុមការពារជើងឯក អ្នកមានបុណ្យ FC Barcelona យកឈ្នះ Real Betis ក៏ដោយ។

    ៣ពិន្ទុក្រៅដីក្នុងជើងទី២ នេះដែរ បានធ្វើឲ្យក្រុមរបស់លោក Zinedine Zidane រកបាន ៥២ពិន្ទុ នាំមុខក្រុមលេខ២ Barcelona ៣ពិន្ទុដែលមានត្រឹមតែ ៤៩ពិន្ទុក្នុងចំណោម ២៣ប្រកួតដូចគ្នានារដូវកាល La Liga ឆ្នាំ២០១៩-២០២០ នេះ។

    កីឡាករ Isco, Ramso, Vazquez និង Jovic សុទ្ធសឹងតែរកបានម្នាក់ ១គ្រាប់ដូចគ្នា ដែលជាគ្រាប់វាយបកយកជ័យជម្នះវិញ ក្រោយពេល Garcia ស៊ុតគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះ Osasuna តាំងពីនាទីទី១៤ មកនោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ