• កាន់តែស្វិតស្វាញ ពេលការប្រកួតឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ Tiger Street Football 2020 មណ្ឌលកំពង់ចាម

    កំពង់ចាម៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 មណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥ បានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក៏នៅតែទទួលបានភាពទាក់ទាញពីអ្នកចូលរួមទស្សនាហ៊ោកញ្ជ្រៀវគាំទ្រការប្រកួតជាច្រើន នៅបរិវេណមាត់ទន្លេ ខេត្តកំពង់ចាម។

    គណៈកម្មការៀបចំការប្រកួត បានបញ្ជាក់ថា មណ្ឌលកំពង់ចាម ជាមណ្ឌលដំបូងគេហើយ ដែលមានចំនួនអ្នកគាំទ្រចូលមកទស្សនាច្រើនជាងគេ ខណៈដែលមណ្ឌលមុនៗមានអ្នកចូលរួមគាំទ្រតែពាក់កណ្តាលនៃមណ្ឌលកំពង់ចាម។

    អ្នកគាំទ្របាល់ទាត់ ដែលមកទស្សនាការប្រកួតបាល់ទាត់ Tiger Street Football 2020 មណ្ឌលកំពង់ចាម នៅថ្ងៃបញ្ចប់ បានថ្លែងថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 គឺជាព្រឹត្តិការណ៍បាល់ទាត់ដ៏ធំអស្ចារ្យមួយនៅកម្ពុជា ហើយព្រឹត្តិការណ៍មួយនេះបានផ្តល់ឱកាសឲ្យកីឡាករអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពប្រចាំប្រទេសកម្ពុជា។ គិតត្រឹមម៉ោង៥ល្ងាចនេះ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលកំពង់ចាមកំពុងតែបន្តការប្រកួតជម្រុះ ដោយក្រុមកំពង់ចាម FC គឺជាក្រុមដែលកំពុងបង្ហាញភាពលេចធ្លោជាងជាងគេ។

    ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥នេះ នឹងសម្រាំងជ្រើសរើសយកតែក្រុមខ្លាំងចំនួន៧ប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។ ហើយក្រុមដែលឈ្នះតំណែងជើងឯកនៅរាជធានីភ្នំពេញមានឱកាសជួបផ្ទាល់ជាមួយ លោក Rio Ferdinand តារាបាល់ទាត់ពិភពលោក។

    បន្ទាប់ពីមណ្ឌលកំពង់ចាម យើងនឹងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ធ្វើការប្រកួតនៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ។

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ