មិនធម្មតាមែន Tiger Street Football 2020 ក្នុងមណ្ឌលកំពង់ចាម គឺមានអ្នកគាំទ្រកាន់តែច្រើន និងទាក់ទាញខ្លាំង

កំពង់ចាម៖ កាន់តែអស្ចារ្យសម្រាប់ការប្រកួត Tiger Street Football 2020 មណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥ក្នុងឆ្នាំនេះ ព្រោះការប្រកួតថ្ងៃដំបូង ក្រុមបាល់ទាត់កំពូលអ្នកសុំទាន បានបង្ហាញភាពលេចធ្លោនិងធ្វើឲ្យអ្នកគាំទ្រ ស្រែកហ៊ោកញ្រ្ជៀវយ៉ាងខ្លាំង ក្នុងការប្រកួតចុងក្រោយសម្រាប់ថ្ងៃដំបូង ការប្រកួតដោយរក្សាបាននៅទម្ងង់លេងប្រកបដោយក្រមសិលធម៌ និងយុត្តិធម៌ អាចយកឈ្នះក្រុមបាល់ទាត់យុវជនភូមិF7 ក្នុងលទ្ធផល៥ទល់០ នឹងបន្តឡើងទៅដណ្តើមកៅអីឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនៅថ្ងៃទី៩ ខែកុម្ភៈ ២០២០។

ការប្រកួត Tiger Street Football 2020 មណ្ឌលកំពង់ចាម បានបញ្ចប់ការប្រកួតថ្ងៃដំបូង រកឃើញក្រុមខ្លាំងចំនួន៣២ក្រុមឡើងទៅប្រកួតជម្រុះថ្ងៃស្អែកបន្តទៀត ដែល៤៥ក្រុមត្រូវបានធ្លាក់ចេញពីការប្រកួត។ ចំពោះការប្រកួតបន្ត នៅថ្ងៃទី៩ ខែកុម្ភៈ នេះ គីនៅសល់៣២ប្រកួតទៀតគិតទាំងវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួត Tiger Street Football 2020 ដ៏អស្ចារ្យនេះ មានការប្រគុំតន្រ្តីដ៏កក្រើករយៈពេល២ថ្ងៃអមជាមួយព្រឹត្តិការណ៍បាល់ទាត់នេះផងដែរ។ ដោយការប្រគុំតន្ត្រីនោះ មានវត្តមានកំពូលតារាចម្រៀងជាច្រើនដួងដែលកំពុងតែពេញនិយមគាំទ្រពីសំណាក់យុវវ័យទូទាំងប្រទេស មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្តិ លោក ខេមរៈ សិរីមន្ត កញ្ញា ពេជ្រ សោភា លោក ឆាយ វីរៈយុទ្ធ កញ្ញា សុគន្ធ នីសា លោក ស្សូ ណូ លោក នីរតនា កញ្ញា ឆិន ម៉ានិច កញ្ញា វីឌី ណែត កញ្ញា បាច់ គីមមួយ។

កំពូលតារាចម្រៀងជាច្រើនដួងនេះ និងនាំយកទឹកដមសំឡេងដ៏ក្រអួនក្រៅ ជាមួយនិងការសម្តែងដ៏ប៉ិនប្រសប់ធ្វើឲ្យអ្នកចូលទស្សនាមានភាពសប្បាយរីករាយភ្លេចអស់ទុក្ខកង្វល់។ លោកអ្នកក៏អាចលេងហ្គេមយ៉ាងសប្បាយៗជាច្រើនផងដែលជាមួយស្រាបៀរ ថៃហ្គ័រ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ