• Lionel Messi ព្រមានដើរចេញពីក្លឹប បើប្រធានក្លឹប Josep Bartemeu នៅបន្តដឹកនាំ

    ស្ថានភាព Barcelona ហាក់ដូចជានៅមិនទាន់ធូរស្រាលទេ ក្រោយពេលធ្លាក់ចូលក្នុងវិបត្តិជម្លោះ រវាងនាយកផ្នែកកីឡាលោក Eric Abidal និងជាអតីតខ្សែការពារឆ្វេងរបស់ក្លឹបជាមួយ និងកំពូលខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ Lionel Messi។

    ទំនាស់កើតចេញពីអតីតកីឡាករជម្រើសជាតិបារាំងលោក Abidal បានធ្វើការរិះគន់ កីឡាករ Barcelona មួយចំនួនដោយមិនបញ្ចេញឈ្មោះចំថា មិនបានខិតខំលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Ernesto Valverde ដែលត្រូវបានបណ្តេញចេញ។ Messi ក៏បានឆ្លើយតបវិញថាកីឡាករជាច្រើនមិនពេញចិត្ត និងមិនបានប្រឹងប្រែង ហើយក៏មានបញ្ហាទំនាក់ទំនងផ្ទៃក្នុង នោះគឺប្រធានផ្នែកគ្រប់គ្រងកីឡា គឺត្រូវទទួលខុសត្រូវលើការសម្រេចចិត្តរបស់ពួកគេទៅវិញទេ។

    ម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ៦សម័យកាលក៏អាចនិងចាកចេញពីទឹកដី Camp Nou ជាមួយលក្ខណ្ឌកិច្ចសន្យាពិសេសរបស់ខ្លួននៅពេលបញ្ចប់រដូវកាល ២០១៩-២០២០ នេះ ស្របពេល ទូរទស្សន៍ El Chiriguito បានចុះផ្សាយថាៈ Messi បានដាក់ឱសានវាទដល់ក្រុមប្រឹក្សាភិបាលរបស់ក្លឹបមានន័យថាៈ ប្រធានក្លឹប Josep Maria Bartomeu ចាកចេញ ឬខ្ញុំជាអ្នកចាកចេញ? ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ