គួរឲ្យសរសើរ! កម្មករចិន វ័យចំណាស់ម្នាក់ សុខចិត្តយកលុយ ដែលខ្លួនខំសន្សំមកបរិច្ចាគឲ្យបុគ្គលិកពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា

ចិន៖ នៅក្នុងវីដេអូដែលចែករំលែកដោយកាសែត South China Morning Post (SCMP) នៅថ្ងៃទី ៥ ខែកុម្ភៈ មានកម្មករជនជាតិចិនវ័យចំណាស់ម្នាក់បានបរិច្ចាគថវិកាដែលខ្លួនបានសន្សំ ជូនដល់បុគ្គលិកពេទ្យដែលកំពុងប្រយុទ្ធនឹងវីរុសកូរ៉ូណា។ បុរសវ័យចំណាស់រូបនេះបានដកកញ្ចប់លុយពីហោប៉ៅហើយចាកចេញដោយមិនទទួលយកពាក្យអរគុណ។

នៅក្នុងវីដេអូពីកាមេរ៉ាសុវត្ថិភាពបង្ហាញពីកម្មករវ័យចំណាស់កំពុងដើរចូលទៅក្នុងស្ថានីយ៍ប៉ូលីសមួយក្នុងខេត្តសានដុង ប្រទេសចិន។ គាត់ដាក់កញ្ចប់មួយនៅបញ្ជរ បន្ទាប់មកគាត់ក៏បានចាកចេញភ្លាមៗ។ បុគ្គលិកនៅឯបញ្ជរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏បានបើកមើលកញ្ចប់នោះមានលុយប្រមាណជា ១២,០០០យ័ន ស្មើនឹង ១,៧១០ដុល្លារអាមេរិក ជាមួយគ្នានេះដែរគេក៏ឃើញមានសំបុត្រសរសេរដោយដៃ ដែលបុរសចំណាស់រូបនេះបានសំណូមពរឲ្យយកថវិកាទៅអោយបុគ្គលិកពេទ្យដែលកំពុងប្រយុទ្ធនឹងវីរុសកូរ៉ូណា នៅក្រុងវូហាន។

យ៉ាងណាមិញនៅក្នុងសំបុត្របុរសរូបនេះចំណាស់នេះបានចុះហត្ថលេខាថាជា “បុគ្គលិកអនាម័យ នៅ Donggang” ព្រោះគាត់ប្រហែលជាមិនចង់បញ្ចេញឈ្មោះ ហើយអត្តសញ្ញាណរបស់គាត់មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ យោងតាម កាសែត South China Morning Post បានឲ្យដឹងថាបុរសចំណាស់នេះមួយខែរកបានត្រឹមតែ៦០០យ័ន ស្មើនឹង៨៥ដុល្លារអាមេរិក ប៉ុន្តែទឹកចិត្តគាត់ពិតជាធំធេងដោយធ្វើការបរិច្ចាគប្រាក់សន្សំរបស់គាត់ដោយមិនស្ទាក់ស្ទើរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ