• ចូលរួមរំលែកទុក្ខផង! វេជ្ជបណ្ឌិតចិន ដែលធ្លាប់ព្រមានពីការរាតត្បាតវីរុសកូរ៉ូណា តាំងពីដំបូងគេនោះ ត្រូវបានស្លាប់ហើយ ដោយសារឆ្លងវីរុសកូរ៉ូណានេះ

    ចិន៖ វេជ្ជបណ្ឌិតចិនម្នាក់ ដែលធ្លាប់ព្រមានពីការរាតត្បាតនៃវីរុសកូរ៉ូណាតាំងពីមេរោគនេះបានកើតឡើងជាលើកដំបូងនោះ ត្រូវបានសារព័ត៌មាន Channelnewsasia រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយមេរោគកូរ៉ូណាដែរហើយ។ លោកវេជ្ជបណ្ឌិតរូបនេះមានឈ្មោះថា Li Wenliang អាយុ ៣៤ ឆ្នាំ បម្រើការងារក្នុងមន្ទីរពេទ្យប្រចាំទីក្រុងវូហាន ហើយរូបគាត់ និងក្រុមការងារចំនួន ៨ នាក់ផ្សេងទៀតគឺជាអ្នកដែលបានព្យាបាលជនរងគ្រោះដោយមេរោគកូរ៉ូណាដំបូងគេបង្អស់។ ក្រោយបានព្យាបាលជនរងគ្រោះជាលើកដំបូងរួច លោកវេជ្ជបណ្ឌិត Li Wenliang បានបង្ហោះសារក្នុងបណ្តាញសង្គមឲ្យប្រជាពលរដ្ឋចិនត្រៀមការពារខ្លួនពីការចម្លកមេរោគកូរ៉ូណាដោយគាត់បានអះអាងថា មេរោគនេះនឹងរាតត្បាតខ្លាំងដូចជំងឺសារដែលកើតមានកាលពីអំឡុងឆ្នាំ ២០០២-២០០៣ អីចឹងដែរ។

    យ៉ាងណាក្តី ក្រោយបង្ហោះសារព្រមានដូចខាងលើនេះរួច រូបគាត់ត្រូវបានអាជ្ញាធរចិនចោទប្រកាន់ថា បានចែកចាយព័ត៌មានដែលមានលក្ខណៈបំពុលសង្គមនិងធ្វើឲ្យប្រជាពលរដ្ឋមានភាពភ័យខ្លាច ហើយអាជ្ញាធរចិនក៏បានបើកការស៊ើបអង្កេតចំពោះរូបគាត់ និងក្រុមការងារគាត់ផងដែរ។ ប៉ុន្មានសប្តាហ៍មុននេះពោលគឺនៅពេលដែលមេរោគកូរ៉ូណាបានរាតត្បាតខ្លាំង រហូតដល់មានការប្រកាសអាសន្នពីអង្គការសុខភាពពិភពលោកនោះអាជ្ញាធរចិនបានទទួលស្គាល់ថា អ្វីដែលលោកវេជ្ជបណ្ឌិត Li Wenliang ធ្លាប់បានព្រមាននោះពិតជាត្រឹមត្រូវ ហើយគេថែមទាំងបានហៅគាត់ថាជាវីរបុរសទៀតផង។ យ៉ាងណាក្តីកាលព្រឹកមិញនេះ សារព័ត៌មានផ្លូវការរបស់ចិនបានចុះផ្សាយនូវដំណឹងអកុសលមួយដែលបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Li Wenliang បានស្លាប់បាត់បង់ជីវិតហើយដែលការស្លាប់នេះគឺបង្កឡើងដោយមេរោគកូរ៉ូណាផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ