• ករណីហួសចិត្ត!! រថភ្លើងដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុ ត្រូវពលរដ្ឋមួយចំនួននាំគ្នាគាស់ទូររថភ្លើងលួចយកអង្ករ ពេលដែលរថភ្លើងកំពុងខូច

    កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ មានខ្សែរថភ្លើងដែលមានដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុ សម្រាប់នាំចេញទៅក្រៅប្រទេស បានខូចនៅតាមផ្លូវរថភ្លើងចំណុចជិតរោងចក្រអគ្គិសនីធ្យូងថ្មស្ទឹងហាវខេត្តព្រះសីហនុ។ ខណៈដែលរថភ្លើងខូចមិនទាន់ដំណើរការទៅមុខបាន ក៏ស្រាប់តែមានពលរដ្ឋមួយចំនួនបាននាំគ្នាទៅគាស់ទូររថភ្លើងលួចយកអង្ករបាត់បង់អស់ជាច្រើន។

    យ៉ាងណាមិញមន្ត្រីនៅស្ថានីយ៍រថភ្លើងក្រុងព្រះសីហនុ បានឲ្យដឹងថាអង្ករដែលមាននៅក្នុងទូររថភ្លើងហើយត្រូវពលរដ្ឋលួចយកទៅ ជាអង្ករដែលនៅមានជាតិថ្នាំរក្សាការពារសត្វល្អិត មិនទាន់ដល់កំណត់ដែលអាចដាំបាយពិសារបានទេ អាចប៉ះពាល់ដល់សុខភាព និងសំណូមពរឲ្យពលរដ្ឋដែលលួចយកអង្ករនេះទៅប្រុងប្រយ័ត្នបំផុត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ