ចុងសប្ដាហ៍នេះ នឹងមានព្រះចន្ទពេញវង់ធំបំផុត លើកទី១ក្នុងឆ្នាំ ២០២០

ព្រះចន្ទពេញវង់ធំបំផុត នឹង​បង្ហាញ​ខ្លួន​លើក​ទី​មួយ​ក្នុង​ឆ្នាំ ២០២០ នេះ​ដែល​នឹង​អាច​ត្រូវ​បាន​មើល​ឃើញ​នៅ​តំបន់​ជា​ច្រើន​ដែល​មាន​អាកាសធាតុ​ល្អ និង​ផ្ទៃ​មេឃ​ស្រឡះ។

យោង​តាម​គេហទំព័រ​របស់​ណាសា​ឲ្យ​ដឹង​ថា ព្រះចន្ទពេញវង់​នឹង​បង្ហាញ​ខ្លួន​ចាប់​ពី​ថ្ងៃ​សុក្រ​ត​ទៅ​រហូត​ដល់​ថ្ងៃ​អាទិត្យ​សប្ដាហ៍។ ប៉ុន្តែ​ព្រះ​ចន្ទ នឹង​ឈាន​ដល់​កម្រិត​ធំ​បំផុត​ និង​ភ្លឺ​បំផុត​នៅ​វេលា​ម៉ោង ២:៣៣ នាទី​រំលងអាធ្រាត្រ​ថ្ងៃ​អាទិត្យ ទី​៩​ខែ​កុម្ភៈ​។ ព្រះចន្ទពេញវង់​លើក​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “ព្រះចន្ទ​ព្រិល” ដែល​សារ​វា​បង្ហាញ​ខ្លួន​ក្នុង​ខែ​កុម្ភៈ​ដែល​មាន​ព្រិល​ធ្លាក់​ច្រើន។

គួរ​បញ្ជាក់​ថា នេះ​​គឺ​ជា​ព្រះ​ចន្ទ​ពេញ​វង់​ធំ​បំផុត​មួយ​ក្នុង​ឆ្នាំ ២០២០ ហើយ​បង្ហាញ​ខ្លួន​ដំបូង​គេ​ប្រចាំ​ឆ្នាំ ដោយ​ព្រះចន្ទពេញវង់​លើក​ទី​ពីរ នឹង​បង្ហាញ​ខ្លួន​ក្នុង​ខែ​មីនា​ខាង​មុខ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ