• ទស្សនាវីដេអូស្តែងៗ ចោរឆក់ទាញជនរងគ្រោះធ្លាក់ពីលើកង់បី

    (ភ្នំពេញ)៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យសិស្សវិទ្យាល័យឬស្សីកែវ និងបក្ខពួក២នាក់ ដែលឆក់ទូរស័ព្ទរបស់គេ ជាមួយវត្ថុតាងម៉ូតូជិះធ្វើសកម្មភាព១គ្រឿង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

    លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល កម្លាំងការិយាល័យរបស់លោក បានតាមស្រាវជ្រាវឃាត់ខ្លួន និងដកហូតម៉ូតូ ម៉ាកស៊ុយហ្សុយគីនិច ពណ៌ខៀវលាយស ឆ្នាំផលិត ២០២០ ពាក់ផ្លាកលេខភ្នំពេញ1HY-7161 ចំនួន១គ្រឿង នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

    លោកវរសេនីយ៍ឯក ប៊ុន សត្យា បានអះអាងទៀតថា ការតាមស៉ើបអង្កេតរហូតឈានដល់ការបង្ក្រាបបានជនសង្ស័យទាំង២នាក់នេះ គឺអនុវត្តឡើង ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហេង ភារម្យ អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកូកាកូឡា មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៨អា ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

    លោកវរសេនីយ៍ឯក ប៊ុន សត្យា បន្តថា បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ គឺជនសង្ស័យទាំង២នាក់រូបនេះ ពិតជាបានជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ ម៉ាក IPhone11 ពណ៌ខ្មៅ បណ្តាលឲ្យគាត់ធ្លាក់ពីលើរ៉ឺម៉កកង់បីឥណ្ឌា រងរបួសបែកចិញ្ចើមខាងឆ្វេងហូរឈាមប្រាកដមែន ស្ថិតនៅចំណុចមុខផែថ្មភ្នំពេញ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០កន្លងទៅ។

    ជនសង្ស័យជាចោរឆក់ទាំង២នាក់ ដែលតាមបង្ក្រាបបានឈ្មោះ ហែម សំរិទ្ធសក្ត័ ហៅសាក់ម៉ាប់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ និងបក្ខពួកម្នាក់ទៀតឈ្មោះ ដួង តារ៉ាសក្ត័ ហៅសាក់តូច អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យឫស្សីកែវ ស្នាក់នៅផ្ទះលេខ៦ ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ