Counterpoint Research បានបញ្ចេញរបាយការណ៍ចុងក្រោយមួយអំពីទីផ្សារស្មាតហ្វូនតម្លៃថ្លៃកម្រិត Premium នៅប្រទេសឥណ្ឌា ដែលបង្ហាញថាឆ្នាំ ២០១៩ គឺជាឆ្នាំដែល OnePlus ឡើងកូដដល់កំពូល។
ទីផ្សារស្មាតហ្វូន Premium គេឃើញ OnePlus កាន់កាប់ទីផ្សារ ៣៣% នាំមុខ Samsung និង Apple។ បញ្ជាក់ថាស្មាតហ្វូនដែលគេចាត់ទុកថាស្ថិតនៅកម្រិត Premium នៅឥណ្ឌាគឺមានតម្លៃចាប់ពី ៤២០ ដុល្លារឡើងដល់ក្រោមប្រមាណ ៦៣០ដុល្លារ។
ពេលនេះ OnePlus មានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូន Premium នៅឥណ្ឌា ១ភាគ៣ បន្ទាប់ពីការកើនឡើងចំនួនលក់ ២៨% បើធៀបនឹងឆ្នាំ ២០១៨។ ម៉ាក OnePlus ក៏ជាម៉ាកស្មាតហ្វូន Premium ដំបូងនៅឥណ្ឌា អាចលក់ស្មាតហ្វូន Premium បាន ២ លានគ្រឿងក្នុងពេលមួយឆ្នាំ៕