• ដំបូន្មានហិរញ្ញវត្ថុមួយចំនួនរបស់ មហាសេដ្ឋីហុងកុង លី កាងស៊ីង អាចធ្វើអោយអ្នកមានឡាន មានផ្ទះក្នុងរយះពេល ៥ឆ្នាំ

    លោក លី កាងស៊ីង គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅអាស៊ី និងជាអ្នកមានបំផុតទី២៨ នៅលើពិភពលោក បើយោងតាមទស្សនាវដ្ដី Forbes។ មហាសេដ្ឋីរូបនេះ កើតនៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រ ដូច្នេះគាត់ត្រូវបានបង្ខំចិត្តបោះបង់ការសិក្សាទាំងវ័យក្មេង ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ពីក្មេងប្រុសក្រីក្រ រហូតក្លាយជាមហាសេដ្ឋីកាន់កាប់ជំនួញខ្ទង់លានដុល្លារ លោក លី បានណែនាំផែនការគ្រប់គ្រងប្រាក់ចំណូល ៥ យ៉ាងដែលយើងទាំងអស់គ្នាគួររៀនតាម៖

    ១.២០% សម្រាប់ចំណាយក្នុងការរស់នៅ៖ ការចំណាយក្នុងការរស់នៅប្រចាំថ្ងៃគឺ ជារឿងសំខាន់ ដូច្នេះអ្នកគួរដក ២០% នៃប្រាក់ចំណូលរបស់អ្នកសម្រាប់អាហារ បីពេលក្នុងមួយថ្ងៃទៅតាមសមត្ថភាពដែលអ្នកមាន ជៀសវាងការទទួលទានអាហារនៅហាងទំនើបៗ កាត់បន្ថយការចាយលុយខ្ជះខ្ចាយលើភេសជ្ជៈនាពេលព្រឹក។ មនុស្សជាច្រើនចំណាយប្រាក់ច្រើនទៅតាមចំនួនដែលពួកគេរកបាន ប៉ុន្តែប្រសិបើអ្នកចង់ក្លាយជាអ្នកមាន អ្នកគួរជៀសវាងទម្លាប់ទាំងអស់នោះ។

    ២. ២០% សម្រាប់បង្កើត និងពង្រឹងទំនាក់ទំនង៖ អ្នកគួរបែងចែក ២០% នៃប្រាក់ចំណូលរបស់អ្នក ដើម្បីកសាងទំនាក់ទំនងជាមួយមនុស្សដែលមានចំណេះដឹងជាងអ្នក ពូកែជាងអ្នក និងឆ្លាតជាងអ្នក ព្រោះអ្នកអាចរៀនសូត្របានច្រើនពីពួកគេ ដោយណាត់ពួកគេទទួលទានអាហារពេលល្ងាច។ មិនតែប៉ុណ្ណោះអ្នកអាចបង្កើតទំនាក់ទំនងជាមួយមនុស្សដែលមានគំនិតដូចគ្នា ដើម្បីឲ្យពួកគេចែករំលែកគំនិតនិងយោបល់គ្នាទៅវិញទៅមក ។ តាមរយៈការបង្កើតទំនាក់ទំនងជាមួយមនុស្សជោគជ័យ អ្នកនឹងទទួលបានជំនាញដ៏ពិសេស និងឱកាសអាជីវកម្មកាន់តែច្រើនថែមទៀត។

    ៣. ២០% សម្រាប់ការរៀនសូត្រ និងបង្កើនភាពរីកចម្រើន៖ សមត្ថភាពក្នុងការរកប្រាក់ចំណូលរបស់អ្នក វាទាក់ទងទៅនឹងការរីកលូតលាស់នូវជំនាញ និងការយល់ដឹងរបស់អ្នក។ ដូច្នេះរៀងរាល់ខែ អ្នកគួរចាយលុយខ្លះដើម្បីទិញសៀវភៅ ទិញសំបុត្រចូលរួមសិក្ខាសាលានិងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ដោយមនុស្សជោគជ័យជាច្រើនបានចូលរួមវគ្គបណ្តុះបណ្តាលដូចជាលោក Warren Buffet ធ្លាប់បានចូលរួមវគ្គនិយាយជាសាធារណៈរបស់ Dale Carnegie ។ ការធ្វើបែបនេះអ្នកមិនត្រឹមតែទទួលបានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ជួបមនុស្សដែលមានគំនិតដូចគ្នានឹងអ្នកផងដែរ។

    ៤. ២០% សម្រាប់ការដំណើរកំសាន្ត៖ ផ្ដល់ឱកាសឲ្យខ្លួនឯងនៅពេលសម្រាកលំហែកាយ និងធ្វើដំណើរទៅកាន់បរទេសយ៉ាងហោចណាស់ម្ដងក្នុងមួយឆ្នាំ។ ការធ្វើដំណើរនឹងបង្ហាញអ្នកទៅកាន់ពិភពលោក និងបង្កើនបទពិសោធន៍ជីវិតរបស់អ្នក ហើយបន្ទាប់ពី ពីរទៅបីឆ្នាំអ្នកនឹងបានទៅប្រទេសជាច្រើន បានជួបមនុស្សជាច្រើន និងទទួលបានបទពិសោធន៍ខុសៗគ្នា។ វានឹងផ្លាស់ប្តូរទស្សនវិស័យរបស់អ្នកលើជីវិត និងជួយអ្នកឲ្យកាន់តែរីកចម្រើនជាងមុន ហើយផ្លាស់ប្ដូរជាមនុស្សម្នាក់ថ្មីមួយទៀត៕

    ៥. ២០% សម្រាប់វិនិយោគ៖ ព្យាយាមសន្សំប្រាក់ក្នុងគណនីធនាគាររបស់អ្នក អ្នកគួរប្រើប្រាស់វិធីនេះ សម្រាប់ស្សំដើមទុនក្នុងការចាប់ផ្តើមអាជីវកម្មដំបូង ដូចជាអាជីវកម្មខ្នាតតូចជាដើម។ ហើយនៅពេលចេញវិនិយោគដំបូងអ្នកគួរចាប់ផ្ដើម អាជីវកម្មខ្នាតតូច ព្រោះវាមានសុវត្ថិភាព មិនធ្វើឲ្យអ្នកខាតបង់ប្រាក់ច្រើននោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ