• ស្រ្តីម្នាក់ រួចផុតពីការចាប់រំលោភ ដោយធ្វើពុតធ្វើក្អក និងប្រាប់ចោរថា នាងមានផ្ទុកវីរុសកូរ៉ូណា

    ជា​ការ​ពិត​ណាស់ ឲ្យ​តែ​និយាយ​ដល់ វីរុស កូរ៉ូណា​ថ្មី គឺ​នរណា​ៗ ក៏​មាន​ការ​ភ័យ​ខ្លាច​ដែរ ជា​ពិសេស បើ​សិន​ជា ដឹង​ថា ខ្លួន​នៅ​ជិត អ្នក​ដែល​ផ្ទុល​វីរុស​នោះ​ទៀត​ផង​នោះ កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ស្លន់ស្លោរ​ថែម​ទៀត ។

    ជាមួយ​គ្នា​នេះ​ដែរ ថ្មីៗ​នេះ ស្ត្រី​ម្នាក់ ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​រួច​ផុត​ពី​កណ្ដាប់​ដៃ​ចោរ ដោយ​សារ​តែ​នាង មាន​ភាព​វៃ​ឆ្លាត បាន​ធ្វើ​ការ​បន្លាច​ចោរ​នោះ ដោយ​ធ្វើ​ពុត​ជា​ក្អក រួច​ប្រាប់​ចោរ​ថា នាង​មាន​ផ្ទុក​វីរុស កូរ៉ូណា​ថ្មី ។

    បើ​តាម​វិបសាយ Oriental Daily បាន​ឲ្យ​ដឹង​ថា បុរស​វ័យ ២៥ ឆ្នាំ​ម្នាក់ ដែល​រស់​នៅ​ក្នុង​តំបន់ Pingba Township ប្រទេស​ចិន បាន​រត់​ចេញ​ពី​ផ្ទះ ក្រោយ​មាន​ជម្លោះ​ជាមួយ​ក្រុម​គ្រួសារ ។ ដោយ​គ្មាន​លុយ​ជាប់​ខ្លួន លោក​ក៏​បាន​សម្រេច​ចិត្ត ធ្វើ​ការ​ប្លន់ ដោយ​លួច​ចូល​ក្នុង​ផ្ទះ​របស់​ស្ត្រី​ម្នាក់ ដែល​រស់​នៅ​ក្នុង​តំបន់​ជាមួយ​គ្នា​នោះ ។

    ស្ត្រី​ជា​ជន​រងគ្រោះ ត្រូវ​បាន​ឲ្យ​ដឹង​ថា កំពុង​ដេក​លង់លក់ នៅ​ពេល​ដែល​ចោរ​បាន​ចូល​ក្នុង​ផ្ទះ​នោះ ប៉ុន្តែ​នាង​ក៏​បាន​ភ្ញាក់ និង​ស្រែក នៅ​ពេល​បុរស​រូប​នោះ ចូល​មក​ក្នុង​បន្ទប់​នាង ។ ភ្លាមៗ លោក​ក៏​បាន​សង្កត់​ក​នាង យក​ដៃ​ខ្ទប់​មាត់ និង​ព្យាយាម​ចង់​រំលោភ​នាង ។

    ក្រោយ​មក ស្ត្រី​រូប​នោះ ក៏​បាន​ធ្វើ​ជា​ក្អក រួច​ប្រាប់​បុរស​នោះ​ថា នាង​ទើប​តែ​មក​ពី​វ៉ូហាន ហើយ​ចេញ​រោគសញ្ញា​ឆ្លង​ជំងឺ ប្រភេទ​ថ្មី អ៊ីចឹង​ហើយ ទើប​នាង​នៅ​ក្នុង​ផ្ទះ មិន​ហ៊ាន​ចេញ ខ្លាច​ឆ្លង​ដល់​គេ ។

    ក្រោយ​ឭ​បែប​នេះ បុរស​ជា​ចោរ​រូប​នេះ មាន​ការ​ភ័យ​ខ្លាច លួច​យក​តែ​ទូរស័ព្ទ​ដៃ​របស់​ស្ត្រី​រងគ្រោះ និង​លុយ​ប្រមាណ ៨០ យ័ន (ប្រហែល ១១ ដុល្លារ) រួច​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

    ភ្លាមៗ ស្ត្រី​ខាង​លើ បាន​ធ្វើ​ការ​ទាក់ទង​ទៅ​ខាង​ប៉ូលិស រៀបរាប់​ហេតុការណ៍​ទាំង​ប៉ុន្មាន និង​ចុង​បញ្ចប់ ជន​ជាប់​ចោទ ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​បាន ៕

    ប្រភព៖ WorldOfBuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ