• ស្ថានទូតចិនបញ្ជាក់ថា បច្ចុប្បន្នមាននិស្សិតខ្មែរ ២៣រូប នៅទីក្រុងអ៊ូហាន់ ប៉ុន្តែពួកគេមានសុខភាព និងសុវត្ថិភាពល្អណាស់

    ភ្នំពេញៈ យោងតាមប្រភពព័ត៌មានផ្លូវការណ៏ពីស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរឲដឹងថា យោងតាមសារព័ត៌មានHUA SHANG Daily ចុះនាថ្ងៃទី១ ខែកុម្ភៈ បានឲ្យដឹងថា បច្ចុប្បន្ននេះមាននិស្សិតកម្ពុជាចំនួន២៣រូបដែលកំពុងតែត្រូវបានជាប់ក្នុងទីក្រុងអ៊ូហាន់ប្រទេសចិន មានសុខភាពល្អនិងសុវត្ថិភាព ហើយរដ្ឋាភិបាលចិនបានផ្ដល់ការមើលថែយ៉ាងយកចិត្តទុកដាក់បំផុតដល់ពួកគេទាំងអស់គ្នា ហើយអ្វីៗគ្រប់យ៉ាងគឺមានសភាពធម្មតាទាំងអស់ សូមសមាជិកគ្រួសាររបស់ពួកគាត់កុំមានការព្រួយបារម្ភ។

    ដូចឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា ភាគីចិននឹងបន្ដធានាសុវត្ថិភាព និងសុខភាពជូនដល់បងប្អូនកម្ពុជាដែលកំពុងស្នាក់អាស្រ័យនៅក្នុងប្រទេសចិន ហើយនិងផ្ដល់រាល់ការជួយដ៏ចាំបាច់ជូនដល់ពួកគេទាំងអស់គ្នា។

    យ៉ាងណាក៏ដោយនៅក្នុងអំឡុងពេល ដែល សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បំពេញទស្សនៈកិច្ចនៅសាធារណៈរដ្ឋកូរ៉េ សម្តេចបានបញ្ជាក់កាលពីល្ញាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ថា សម្តេច ហ៊ុន សែន នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅអ៊ូហាន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។

    គិតត្រឹមថ្ងៃទី៤ កុម្ភៈនេះ អត្ថបទសារព័ត័មានជាភាសាចិនThe Commercial News ចុះផ្សាយនោះមានអ្នកចូលមើលទៅដល់ជិត៧ម៉ឺននាក់ភាគច្រើនជាជនជាតិចិនដែលរស់នៅកម្ពុជា។ពួកគាគ់ភាគច្រើនបានបញ្ចេញមតិនៅខាងក្រោមអត្ថបទ ដោយសំដែងនៅក្តីរំភើប និង គោរពស្រលាញ់សម្តេច ហ៊ុន សែន។ជនជាតិចិនខ្លះយល់ឃើញថា សម្តេចហ៊ុន សែន សម្តែងឥរិយាបថបែបនេះ «ពិតជាមានតំលៃណាស់» និងជាសញ្ញាប្រាប់ទៅពិភពលោកថា «កម្ពុជានៅឈរជាមួយចិនជានិច្ច» ទោះក្នុងកាលះទេសះណាក៏ដោយ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ