• រយៈពេល ៣ ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០១៩ បណ្ដាញ YouTube អាច​រក​ប្រាក់​ចំណូល​បាន​ជិត ៥ ពាន់​លាន​ដុល្លារ

    ក្នុង​រយៈពេល ៣ ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០១៩ បណ្ដាញ YouTube អាច​រក​ប្រាក់​ចំណូល​បាន​ជិត ៥ ពាន់​លាន​ដុល្លារ ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​ Alphabet ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Google ដែល​មាន​បង្ហាញ​ក្នុង​របាយការណ៍​ចំណូល​ប្រចាំ​ត្រីមាស​ទី ៤។

    ​នេះ​គឺ​ជា​ការ​ប្រកាស​លើក​ដំបូង​​​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ១៥ ឆ្នាំ ដែល YouTube ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ Google ចាប់​តាំង​ពី​ពេល​ដែល Google ទិញ​វិបសាយ​នេះ​ក្នុង​ឆ្នាំ ២០០៦ ជា​មួយ​ទំហំ​ទឹក​ប្រាក់ ១,៦៥ ពាន់​លាន​ដុល្លារ។

    គិត​ពេញ​មួយ​ឆ្នាំ ២០១៩ ក្រុមហ៊ុន Google និយាយ​ថា​ YouTube រក​ចំណូល​បាន ១៥ ពាន់​លាន​ដុល្លារ ដែល​ស្មើ​នឹង​ប្រមាណ ១០% នៃ​ចំណូល Google ទាំង​អស់។

    ក្រៅ​ពី​នេះ YouTube ក៏​មាន​អ្នក​ចុះ​ឈ្មោះ​ជាង ២០ លាន​នាក់ លើ​សេវាកម្ម​ Premium (YouTube ដែល​គ្មាន​វីដេអូ​ពាណិជ្ជកម្ម) និង​សេវាកម្ម​​សេវាកម្ម Music Premium រួម​ទាំង​មាន​​អ្នក​ចុះ​ឈ្មោះ​ជាង ២ លាន​នាក់​ សម្រាប់​សេវាកម្ម​ទូរទស្សន៍​ផង​ដែរ។ Alphabet និយាយ​ថា​ចំណូល​ពី​ផលិតផល​ទាំង​នោះ បាន​ដាក់​បញ្ចូល​ក្នុង​ផ្នែក “Other” ដែល​រក​ចំណូល​បាន ៥,៣ ពាន់​លាន​ដុល្លារ នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩ ហើយ​ក្នុង​នោះ​មាន​រាប់​បញ្ចូល​ Hardware ដូច​ជា​ទូរសព្ទ Pixel និង Speaker Google Home។ ដូច​នេះ​គេ​​មិន​អាច​​ដឹង​ច្បាស់​ពី​ចំណូល​​ជាក់​លាក់​នៃ​ផលិតផល​នីមួយៗ​នោះ​ទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ