• មានដឹងទេ ក្រោយវីរុសកូរ៉ូណាផ្ទុះឡើង, តើប្រទេសណាខ្លះ ចាត់វិធានការ រឹតត្បិតការធ្វើដំណើរទៅកាន់ប្រទេសចិន?

    (ប៉េកាំង)៖ អាជ្ញាធរចិន នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើង ដល់ ៣៦១នាក់ និងឆ្លងសរុប ១៧,២០៥នាក់ ខណៈប្រឈមមុខនឹងការរីករាលដាលនេះ បណ្ដាប្រទេសជាច្រើនបានសម្រេចចិត្តចាត់វិធានការទប់ស្កាត់ ក្នុងនោះរួមមានទាំងការ បិទព្រំដែនគោក និងផ្អាកជើងហោះហើរជាបណ្ដោះអាសន្នជាមួយចិន ជាដើម។

    ខាងក្រោមនេះគឺជាបណ្ដាប្រទេសដែលបានរឹតត្បិតលើការធ្វើដំណើរ និងចាត់វិធានបង្ការនានា៖

    * សហរដ្ឋអាមេរិក, អូស្ត្រាលី និងសិង្ហបុរី បានប្រកាសហាមឃាត់រាល់ជនបរទេសទាំងឡាយណា ដែលធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយនេះ ចូលក្នុងប្រទេសរបស់គេ ហើយក៏បានព្រមានពីភាពអាសន្ននៃការធ្វើដំណើរទៅកាន់ប្រទេសចិន ផងដែរ។

    * ប្រទេសដែលហាមជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពីចិន ចូលក្នុងប្រទេសរបស់ពួកគេមានដូចជា៖ នូវែលសេឡង់, អ៊ីស្រាអែល (រុស្ស៊ី ក៏នឹងអនុវត្តការរឹតត្បិតនេះដែរ លើកលែងតែអាកាសយានដ្ឋាន Sheremetyevo នៃទីក្រុងម៉ូស្គូ)។

    * ប្រទេសដែលហាមជនបរទេសធ្លាប់ធ្វើដំណើរទៅកាន់ខេត្ត Hubei ចូលក្នុងប្រទេសរបស់ពួកគេ មានដូចជា៖ ជប៉ុន, កូរ៉េខាងត្បូង។

    * ប្រទេសអេហ្ស៊ីប, ហ្វាំងឡង់, ឥណ្ឌូណេស៊ី, ចក្រភពអង់គ្លេស និងអ៊ីតាលី បានផ្អាករាល់ជើងហោះហើរទាំងអស់ទៅកាន់ប្រទេសចិន។

    * ចំណែកឯ ប្រទេសដែលបិទព្រំដែនជាមួយចិន មាន៖ ម៉ុងហ្គោលី, រុស្ស៊ី (បិទមួយផ្នែកជាបណ្ដោះអាសន្ន)។

    ប្រភព៖ BBC (ថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០)

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ