ការការពារ និងព្យាបាល ពីវីរុសកូរ៉ូណាណូវែលថ្មីនេះ (nCoV)

វីរុសកូរ៉ូណាណូវែលថ្មីនេះ (nCoV) គឺជាប្រភេទមេរោគថ្មីមួយដែលមិនត្រូវបានគេកំណត់អត្តសញ្ញាណពីមុននៅក្នុងមនុស្ស។ តែវាក៏ត្រូវបានគេស្គាល់ផងដែរថាជាជំងឺរលាកសួតឬមេរោគវូហានទីក្រុង Wuhan នៃប្រទេសចិន។ ស្របពេលបច្ចុប្បន្នអាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៣៦២នាក់ហើយ ខណៈមនុស្សជាង១៧២០០នាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

ការការពារ និងព្យាបាលពីវីរុសកូរ៉ូណាណូវែលថ្មីនេះ (nCoV)៖

បច្ចុប្បន្នមិនមានវ៉ាក់សាំងដើម្បីការពារការឆ្លងឆ្នាំ 2019-nCoV ទេ។ វិធីល្អបំផុតដើម្បីការពារជំងឺនេះគឺចៀសវាងការឆ្លងមេរោគនេះ។ ទោះយ៉ាងណាក៏ដោយ CDC(The Centers for Disease Control and Prevention) តែងតែណែនាំសកម្មភាពបង្ការជារៀងរាល់ថ្ងៃដើម្បីជួយការពារការរីករាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះ ដែលក្នុងនោះរួមមាន៖

-លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ ២០ វិនាទី។ ឬក៏ប្រើទឹកលាងដៃអាល់កុលដែលវាមានផ្ទុកជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយ ប្រសិនបើគ្មានសាប៊ូនិងទឹក។

-ជៀសវាងការប៉ះភ្នែក ច្រមុះ និងមាត់របស់អ្នកដោយប្រើដៃដែលមិនបានលាងសំអាត។

-ជៀសវាងការទាក់ទងជិតស្និទ្ធជាមួយអ្នកជម្ងឺ។

-សម្រាក់នៅផ្ទះពេលអ្នកឈឺ។

-ខ្ទប់ក្អក ឬកណ្តាស់របស់អ្នកជាមួយនឹងក្រដាស់ បន្ទាប់មកបោះក្រដាស់នោះទៅក្នុងធុងសំរាម។

-សម្អាតរបស់ដែលអ្នកប៉ះជាញឹកញាប់ជាមួយថ្នាំសម្លាប់មេរោគ។

ទាំងនេះគឺជាទម្លាប់ប្រចាំថ្ងៃដែលអាចជួយអ្នកការពារការរីករាលដាលនៃមេរោគមួយចំនួនផ្សេងទៀតផងដែរ។

គួរបញ្ចាក់ផងដែលថាមិនទាន់មានការព្យាបាលជាក់លាក់ណាមួយដែលត្រូវបានណែនាំសម្រាប់ជំងីឆ្លងឆ្នាំ 2019-nCoV នេះទេ។ អ្នកដែលឆ្លងវីរុស 2019-nCoV គួរតែទទួលបានការគាំទ្រដើម្បីជួយបន្ថយរោគសញ្ញា។ ក្នុងករណីធ្ងន់ធ្ងរការព្យាបាលគួរតែរួមបញ្ចូលការយកចិត្តទុកដាក់ដើម្បីគាំទ្រមុខងារសរីរាង្គសំខាន់ៗ។

មនុស្សដែលគិតថាខ្លួនបានផ្ទុកវីរ៉ុស 2019-nCoV គួរតែទាក់ទងអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកភ្លាមៗ។

ប្រភព៖ cdc.gov

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ