• ញាក់សាច់! អ៊ីនធឺណេត 6G លឿន​ជាង 5G ចំនួន ៨ ពាន់​ដង ល្បឿន 1TB/វិនាទី

    ទន្ទឹម​នឹង​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​និង​អាស៊ី​កំពុង​ដំឡើង​ត្រៀម​បើក​ឲ្យ​ដំណើរការ​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន 5G ក្រឡេក​ទៅ​មើល​ប្រទេស​ចិន​ថ្មីៗ​នេះ​បាន​ឈាន​ចូល​ដល់​ការ​ស្រាវជ្រាវ​ប្រព័ន្ធ​ 6G ជា​បណ្តើរៗ​បាត់​ទៅ​ហើយ។

    ក្រសួង​បច្ចេកវិទ្យា​និង​វិទ្យាសាស្រ្ត​បាន​នឹង​កំពុង​សិក្សា​ អភិវឌ្ឍ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​ថ្ងៃ​អនាគត ដែល​ 6G នេះ​ផ្ទាល់​អាច​រត់​ដល់​ល្បឿន​ប្រមាណ 1TB/វិនាទី ឬ​លឿន​ជាង 5G ប្រមាណ ៨ ០០០ ដង​ឯ​ណោះ។

    ការ​ស្រាវជ្រាវ​នេះ​មាន ២ ក្រុម​ធំៗ​ ដោយ​មួយ​ក្រុម​ចូលរួម​ពី​សំណាក់​នាយក​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​ទទួល​ខុស​ត្រូវ​លើ​ក្រុម​ទី​ពីរ​ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ទាំង ៣៧ រូប​មក​ពី​សកលវិទ្យាល័យ វិទ្យាស្ថាន​ស្រាវជ្រាវ និង​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា។

    យ៉ាងណាមិញ​ទាក់ទិន​នឹង​ការ​កំណត់​ដាក់​ឲ្យ​ប្រើប្រាស់​ត្រូវ​បាន​គេ​ជឿ​ថា​យ៉ាង​ហោច​ណាស់​ក៏ ១០ ឆ្នាំ​ទៅ​មុខ ពោល​គឺ​កំឡុង​ឆ្នាំ ២០៣០ ឯ​ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ