• Djokovic ទម្លាក់ Federer ឡើងវគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពាន Austalian Open 2020

    (មែនប៊ិន)៖ កីឡាករវាយកូនបាល់ទោល Novack Djokovic បានកក់កៅអីឡើង​ទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Australian Open 2020 ជាផ្លូវការហើយ បន្ទាប់ពីទម្លាក់គូប្រជែង Roger Federer ក្នុងវគ្គ ៤នាក់ចុងក្រោយនាយប់មិញនេះ។

    បុរសវ័យ ៣២ឆ្នាំ សញ្ជាតិស៊ែប៊ី Djokovic បន្តឈានដល់ការដណ្តើមពានក្នុងក្របខណ្ឌធំ Grand Slam ជាលើកទី១៧ ក្នុងអាជីព Tennis របស់ខ្លួន ដោយត្រូវប៉ះគូប្រដែង Dominic Thiem ឬក៏ Alexander Zverev ដែលប្រកួតបញ្ចប់វគ្គ ៤នាក់ចុងក្រោយយប់នេះ មុនវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅនារាត្រីថ្អៃអាទិត្យចុងសប្តាហ៍នេះ នៅប្រទេសអូស្រ្តាលី។

    ក្នុងជំនួបដ៏ស្វិតស្វាញទល់នឹងជើងខ្លាំងមកពីស្វីស Federer កីឡាករឈរនៅលំដាប់លេខ១ ពិភពលោក Djokovic បានយកឈ្នះក្នុងលទ្ធផល ៤-១ មុនពេលគ្រប់គ្រងការប្រកួតទាំងស្រុងក្នុងការវាយ tie-break៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ