• ហេង ឡុង សរសេរលិខិតសុំទោសសម្តេចថា «ខ្លួនអចេតនាបង្ហោះព័ត៌មានមិនពិត ធ្វើឲ្យសង្គមមានភាពវឹកវរ…»

    លោក ហេង ឡុង ធ្វើការសុំអភ័យទោស បន្ទាប់ពីបានចែករំលែកព័ត៌មានមិនពិត ទាក់ទងទៅនឹងមេរោគ Coronavirus នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការចេញលិខិតសុំអភ័យទោសនេះបន្ទាប់ពី ហេង ឡុង បានបង្ហោះវីដេអូស្ត្រីខ្មែរជាបុគ្គលិកកាស៊ីណូថាបានឆ្លងមានជំងឺវីរុសកូរ៉ូណា។ ដោយលោក ហេង ឡុង បានសរសេររៀបរាប់ថា៖

    “លិខិតសុំការអភ័យទោស ខ្ញុំបាទឈ្មោះ ហេង ឡុង សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ខ្ញុំបាទសូមគោរពលំឱនកាយសុំការអភ័យទោសដ៏ស្មោះស្ម័គ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះកំហុសឆ្គងដោយអចេតនារបស់ខ្ញុំបាទដែលបានចែករំលែកព័ត៌មានមិនពិត ទាក់ទងទៅនឹងមេរោគ Coronavirus នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលព័ត៌មាននេះអាចធ្វើឲ្យមានការយល់ច្រឡំ និងបង្កភាពវឹកវរដល់សង្គម ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នកំពុងតែសប្បាយរីករាយជាមួយសន្តិភាព វឌ្ឍនភាព និងភាពសុខដុមរមនា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ សែន ។

    ខ្ញុំបាទសូមឆ្លៀតឱកាសនេះ ខ្ញុំបាទគោរពថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រ ជូនចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុតទូរស័ព្ទមកផ្តល់ដំបូន្មានដ៏ខ្ពង់ខ្ពស់ដល់រូបខ្ញុំបាទ ហើយខ្ញុំបាទសូមគោរពប្រតិបត្តិតាមនូវដំបូន្មានដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ចាប់ពីថ្ងៃនេះតទៅ ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ។ ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ