• Jack Ma បរិច្ចាគថវិកាជាង ១៤ លានដុល្លារដល់ចិន ដើម្បីបង្កើតវ៉ាក់សាំងការពារវីរុសផ្លូវដង្ហើមប្រភេទថ្មី

    ស្ដេចជំនួញចិន Jack Ma បានបរិច្ចាគថវិកាចំនួន ១០០ លានយ័ន (១៤,៤ លានដុល្លារអាមេរិក) តាមរយៈមូលនិធិរបស់លោកផ្ទាល់ ដើម្បីជួយក្នុងការស្វែងរកវ៉ាក់សាំងការពារវីរុសកូរ៉ូណា។ ខណៈដែលមកទល់ពេលនេះវាបានសម្លាប់មនុស្ស ១៧០ នាក់ និងឆ្លងរាលដាលដល់មនុស្សជាង ៧៨១០នាក់ (យោងតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរចិន) នៅក្នុងប្រទេសចិននិងច្រើនអ្នកទៀតនៅតាមបណ្ដាប្រទេសដទៃទៀត។

    នៅក្នុងរង្វង់ថវិកាទាំងអស់ ទឹកប្រាក់ចំនួន ៤០ លានយ័ន (៥,៨ លានដុល្លារអាមេរិក) ត្រូវបានផ្ដល់សម្រាប់អង្គការស្រាវជ្រាវរបស់រដ្ឋាភិបាលចិនចំនួនពីរ ហើយថវិកាដែលនៅសេសសល់នឹងត្រូវប្រើដើម្បីគាំទ្រដល់វិធានការបង្ការ និងព្យាបាល។ បន្ថែមពីនេះក្រមហ៊ុន Alibaba ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំមួយរបស់ចិនក៏បានជួយក្នុងការស្រាវជ្រាវតាមរយៈបច្ចេកវិទ្យា AI ដល់អង្គការស្រាវជ្រាវវិទ្យាសាស្ត្រដោយឥតគិតថ្លៃ ដើម្បីគាំទ្រដល់ការស្វែងរកវ៉ាក់សាំងឬការព្យាបាលផងដែរ។

    សូមបញ្ជាក់ផងដែរថាការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសមួយកាលពីថ្ងៃសៅរ៍ដោយក្រុមហ៊ុន Alibaba ថាខ្លួនកំពុងរៀបចំថវិកាចំនួន ១ ពាន់លានយ័ន (១៤៤ លានដុល្លារ) ដើម្បីទិញគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រសម្រាប់ខេត្ត Wuhan និងខេត្ត Hubei ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ