• សម្តេច បានទូរស័ព្ទទៅស្តីអោយទាំងយប់ ទើបលោក ហេង ឡុង លុបវិដេអូបំពុលសង្គម Coronavirus ចោល

    សម្តេចតេជោ បានទូរស័ព្ទទៅស្តីអោយលោក ហេង ឡុង ដែលជាប្រធាសមាគមមិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គម ទាំងយប់ក្រោយពេលលោក ហេង ឡុង បង្ហោះវិដេអូមួយដែលគ្មានប្រភពច្បាស់លាស់ និងធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចទាក់ទងនឹងជំងឺ Coronavirus នៅខេត្តព្រះសីហនុ នេះបើតាមការមានប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសិទសារព័ត៌មាន នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ នេះ។

    សម្តេចតេជោ បានមានប្រសាសន៍ទាក់ទងទៅនឹងជំងឺ Coronavirus ដែលជាអំបូរនៃជំងឺផ្តាសាយ ធ្លាប់មានតាំងពីយូរណាស់មកហើយ ប៉ុន្តែដោយសារតែបច្ចុប្បន្នមាន Facebook បំពុលសង្គម ទើបធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចខ្លាំងបែបនេះ ជាក់ស្តែងសម្តេចបានលើកឡើងករណីលោក ហេង ឡុង ដែលបានបង្ហោះវិដេអូដែលគ្មានប្រភពច្បាស់លាស់ បំប៉ោងព័ត៌មាន ថាមានបុគ្គលិកស្រីម្នាក់មានជំងឺ Coronavirus នៅខេត្តព្រះសីហនុ ហើយភ្លាមៗសម្តេចក៏បានទូរស័ព្ទទៅស្តីអោយលោក ហេង ឡុង ទាំងយប់ផងដែរទើបលោក ហេង ឡុង លុបវិដេអូមួយនោះចោល។ គួរបញ្ជាក់ផងដែរថា នៅប្រទេសកម្ពុជា ទើបតែរកឃើញអ្នកមានផ្ទុកមេរោគ Coronavirus តែម្នាក់ប៉ុណ្ណោះ គឺជាជនជាតិចិន ហើយក៏មិនទាន់មានការចម្លងមេរោគទៅកាន់ ប្រជាពលរដ្ឋណាមួយនៅឡើយទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ