• វីដេអូសកម្មភាពបុរសជនជាតិ​ចិន ដែល​ផ្ទុក​មេរោគ​កូរ៉ូណា​លើក​ដំបូង​នៅ​កម្ពុជា នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ​២០២០ ពី​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ

    ករណីបុរសជនជាតិចិនម្នាក់អាយុ ៦០ឆ្នាំដែលមានផ្ទុកវីរុសរលាកសួតថ្មី បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក) ក្នុងនោះគ្រូពេទ្យបានដាក់បុរសនេះក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង មិនដាក់លាយជាមួយអ្នកជំងឺផ្សេងទៀតនោះទេ និងស្ថិតក្នុងការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីពេទ្យជំនាញ។

    ហើយខាងក្រោមនេះគឺជាវីដេអូសកម្មភាពបុរសជនជាតិ​ចិន ដែល​ផ្ទុក​មេរោគ​កូរ៉ូណា​លើក​ដំបូង​នៅ​កម្ពុជា នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ​២០២០ ពី​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ៖

    តាមរយៈ​វីដេអូ​បុរស រូបនេះមានសុខភាពមាំទាំ ហើយ​បើ​ចង់​បរិភោគ​អ្វី​គឺ​អាច​ទូរសព្ទ​​អាច​ប្រាប់​ក្រុម​គ្រូពេទ្យ​តាម​ទូរសព្ទ ហើយ​ក្រុម​គ្រូពេទ្យ​យក​អាហារ ដែល​គាត់​ចង់​បរិភោគ​ទៅ​ដាក់​នៅ​លើ​តុ​តូច​មួយ​នៅ​ខាងមុខ​បន្ទប់​របស់​គាត់​ បន្ទប់​នេះ​គឺ​ជា​បន្ទប់ដាច់​តែឯង ដើម្បី​ការពារការឆ្លងរីករាលដាលថ្មី ទៅលើ​អ្នក​នៅ​ជុំវិញ​ខ្លួន។ ក្រុមគ្រូពេទ្យនឹងព្យាបាលទាល់តែជា ១០០% ទើបអនុញ្ញាតឱ្យ​ដើរ​ហើរ​បាន។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ