• មកដឹងពីរបៀបរបបក្នុងការអោយ និងទទួលអាំងប៉ាវ ដើម្បីបានហុងស៊ុយល្អ

    សម្រាប់ជនជាតិចិន ឬអ្នកមានសែស្រឡាយជាជនជាតិចិន នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនគឺជាពេលវេលាដ៏សប្បាយរបស់ពួកគេ ដែលពោរពេញទៅដោយអាហារ គ្រួសារជួបជុំ ភាពសប្បាយរីករាយ អបិយជំនឿប្លែកៗ។ ហើយមានមនុស្សជាច្រើនក៏បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីដាក់ចូលអាំងប៉ាវចែកជូនអ្នកគ្រួសារ ឬថ្នាក់ក្រោមរបស់ពួកគេ។

    ក្នុងអំឡុងពេលចូលឆ្នាំថ្មី វាជាទម្លាប់សម្រាប់មនុស្សគ្រប់គ្នាក្នុងការផ្តល់ និងទទួលអាំងប៉ាវ។ ពួកវាគឺជានិមិត្តរូបនៃសំណាងល្អ ហើយត្រូវបានគេនិយាយថា នាំយកគ្រោះចង្រៃចេញទៅឆ្ងាយ។ ជាស្ដែងការឱ្យលុយគេហាក់ដូចជារឿងសាមញ្ញ ប៉ុន្តែគ្រប់គ្នាក៏ត្រូវចេះពីរបៀបទទួល ឬផ្ដល់អាំងប៉ាវផងដែរ។ យ៉ាងណាមិញខាងក្រោមនេះជាវិន័យដែលអ្នកគួរតែដឹង ដើម្បីធានាថាអ្នកផ្ដល់កិត្តិយសដល់សាច់ញាតិរបស់អ្នក៖

    ១) មានសេចក្ដីអំណរគុណ និងជូនពរដល់អ្នកផ្តល់អំណោយ៖

    វាជាប្រពៃណីក្នុងការឱ្យពរអ្នកផ្តល់អំណោយ ដោយពាក្យសិរី។ ត្រូវជូនពរឱ្យពួកគេឱ្យមានសុភមង្គលក្នុងឆ្នាំថ្មី សុខភាពល្អ​ សំណាងល្អ ជោគជ័យជាមួយអាជីវកម្ម ឬការងាររបស់ពួកគេ។

    ២) ត្រូវប្រើលុយថ្មីក្នុងអាំងប៉ាវ៖

    វាត្រូវបានគេចាត់ទុកថាមិនសមរម្យ ក្នុងការដាក់លុយជ្រីវជ្រួញ រហែក ឬកខ្វក់។ ហើយអ្វីក៏ដោយដែលអ្នកធ្វើ សុំកុំដាក់កាក់នៅក្នុងអាំងប៉ាវ។

    ៣) អ្នកមានគ្រួសារហើយត្រូវតែឱ្យអាំងប៉ាវទៅគេ៖

    វាគឺដូចជាច្បាប់ដែរ ដោយគូស្វាមីភរិយាគួរផ្តល់អាំងប៉ាវដល់សាច់ញាតិដែលមិនទាន់រៀបការ។ មនុស្សនៅលីវមិនចាំបាច់ឱ្យគេទេ ហើយបើកុមារវិញគឺត្រូវតែបានអាំងប៉ាវ។

    ៤) ទទួលដៃពីរ៖

    ទទួលយកអំណោយដោយប្រើដៃទាំងពីរ។ វាត្រូវបានគេចាត់ទុកថា ជាអាកប្បកិរិយាមិនល្អ បើអ្នកចាប់យកអាំងប៉ាវដោយដៃម្ខាង។

    ៥) ចាំសិន!៖

    កុំបើកអាំងប៉ាវរាប់លុយនៅនឹងមុខអ្នកឱ្យអាំងប៉ាវ វាជារឿងគួរសមបើអ្នកយល់ពីទម្លាប់នេះ។

    ៦) កុំទាន់ចាយវាលឿនពេក៖

    អាំងប៉ាវមានន័យថានាំសំណាង ដូច្នេះកុំចាយលឿនពេក ចាំចាយពេលចប់ចូលឆ្នាំក៏បាន។

    ៧) ប្រយ័ត្នចំពោះចំនួនលុយក្នុងអាំងប៉ាវ៖

    លេខ ៤ ត្រូវបានគេចាត់ទុកថា ជាសំណាងមិនល្អនៅក្នុងវប្បធម៌អាស៊ីជាច្រើន។ កុំដាក់លុយក្នុងអាំងប៉ាវដែលចាប់ផ្តើម ឬបញ្ចប់ដោយលេខ ៤៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ