សិស្សសាលា ដែលវាយគ្នាស្លាប់ម្នាក់ ពេលនេះជាប់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្ន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យឃុំខ្លួនយុវសិស្ស នី លីស៊ាង អាយុ១៥ឆ្នាំ ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្នហើយ ករណីវាយសិស្សសាលាដូចគ្នាបណ្តាលឱ្យស្លាប់។ យុវសិស្សនេះត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឱ្យមរណភាពជនរងគ្រោះ តាមបញ្ញត្តិមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថាកាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០ មានករណីហិង្សាមានស្ថានទំងន់ (សិស្សនិងសិស្សវ៉ៃគ្នា បណ្តាលអោយជនរងគ្រោះស្លាប់) កើតហេតុនៅផ្លូវ៤០២​ ក្រុម​១១​ ភូមិ២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង។ មុនពេលកេីតហេតុជនរងគ្រោះរួមជាមួយមិត្តភក្តិបានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង​ ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ​ (មានទំនាស់នឹងគ្នារឿងហៅអា​) បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវាយគ្នាតែម្ដង​ ខណ:នោះជនរងគ្រោះក៏បា​ន​ដួល ជនសង្ស័យឃេីញដូចនេះក៏បានជិះម៉ូតូម៉ាក Today គេចខ្លួនតែម្ដង​ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព​ ខ្មែរ-សូវៀត​ ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហេីយ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ